គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ ទូទាំងរាជធានី-ខេត្ត

2023/05/12 12:27:05 am        99

ភ្នំពេញ ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការ​ក្រសួងផែនការ ជាសមាជិក​គណៈអចិន្ត្រៃយ៍​​គណៈកម្មាធិការ​​កណ្តាល​សហភាពសហព័ន្ធយុវជន​កម្ពុជ​​និង​ជាប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត​​​ឯកឧត្តម ហ៊ុនម៉ានី បាន​អះអាង​ថា គ្រូពេទ្យស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី បាន​ចូលរួមចំណែក​យ៉ាងសំខាន់ក្នុងការលើក​កម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ទូទាំងរាជធានី-ខេត្ត។

​ការថ្លែងរបស់ឯកឧត្តម លេង ផាលី យ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមការងារ​គ្រូពេទ្យស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី​ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ។

ឯកឧត្តម លេង ផាលី បានលើកឡើងទៀតថា គោលបំណងចម្បងនៃការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងសុខភាពជូនប្រជាពលរដ្ឋកម្ពុជា ​ដើម្បីចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការចុះជួយពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ​ដោយ​ឥតគិត​ថ្លៃ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ជូនប្រជាពលរដ្ឋ។ ព្រោះថា សុខភាព មានសារ​សំខាន់ខ្លាំងណាស់ បើប្រជាពលរដ្ឋមានសុខភាពល្អ អាចប្រកបការងារបាន ធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររីកចំរើន​ប្រទេសជាតិក៏មានការរីកចំរើន។ ប៉ុន្តែបើប្រជាពលរដ្ឋមិនមានសុខភាពល្អទេ ក៏មិនអាចធ្វើអ្វីបានដែរ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជាការងារស្ម័គ្រចិត្ត និងធ្វើការ​ដោយ​ឆន្ទះ​ដែលមានការចូលរួមពីស្ថាប័ននានា ដូចជាសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ហើយតាមរយៈ​ការងារស្ម័គ្រចិត្តនេះ ក្មួយៗនិសិ្សត ដែលចូលរួមនឹងទទួលបាននូវការអភិវឌ្ឍស្មារតី ចំណេះ ជំនាញ និងកិត្តិយស​ជាពិសេសបាន​ធ្វើអំពើល្អនៅ​ក្នុងសង្គមជាតិ។ មានអ្នកខ្លះមិនទាន់បានធ្វើកិច្ចការសង្គមផង ចង់បានកិត្តិយស

វា​មិន​អញ្ចឹង​ទេ​យើង​ធ្វើការ​សិន និងមើលពីសមត្ថភាពជាមុនសិន ទើបទទួលបានកិត្តិយសតាមក្រោយ ​និង​មាន​អ្នកខ្លះទៀត មិនធ្វើអ្វីទេចាំតែអង្គុយមើល និងចាំចាប់កំហុសអ្នកដ៏ទៃបើមិនបានជួយធ្វើទេ កុំយកជើង​រាទឹក ព្រោះវាជាទង្វើមិនល្អទេ ព្រោះថាអំពើល្អកើតមកពីការខិតខំប្រឹងប្រែងដូចជាឯកឧត្តម ហ៊ុនម៉ានី ដែលមាន​កេរិ៍តឈ្មោះល្បីល្បាញសព្វថ្ងៃទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិនេះក៏ដោយសារគាត់បាន​ធ្វើការងារស្ម័គ្រចិត្ត​និងធ្វើអំពើល្អ ទើបប្រជាជនទទួលស្គាល់។

ឯកឧត្តម ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុនម៉ានី ក៏បានណែនាំដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទាំង​អស់ត្រូវបន្តខិតខំ​សាមគ្គីគ្នាក្នុង​ការចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅ​ទូទាំងប្រទេសដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់​សុខភាព​ប្រជាជនផង និងកាត់បន្ថយភាពក្រីក្រផង។ ជាក់ស្តែងក្នុងដំណើរបេសកកម្មសប្បុរសធម៌នេះ មានរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១១ ឧសភា ឆ្នាំ២០២៣) ​មកហើយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់​និងចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ​របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា​និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន១១,៧០៦នាក់​ក្នុងនោះស្ត្រីមានចំនួន៦,៣៦៥នាក់ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត​នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១០១១លើក ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៧០៨,៥២៤នាក់។

លោកសាស្រ្តាចារ្យជំនួយ អៀង រ័ត្នមុនី សាកលវិទ្យាធិការរងតំណាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ​ទីប្រឹក្សា​ក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានឲ្យដឹងថា​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបាន​ចូលរួមចុះពិនិត្យ​អប់រំសុខភាព​និងព្យាបាលជម្ងឺដោយពុំគិតថ្លៃ បានចំនួន ០៤លើករួចមកហើយ ដែលក្នុង០១លើកៗ​ មានក្រុមគ្រូពេទ្យ​ប្រចាំ​សាកលវិទ្យាល័យ ចូលរួម ពី១០០ ទៅ១៥០ នាក់ និងក្នុងបេសកកម្មការងារទាំង ៤លើកនេះ យើងបាន​ចូលរួម​ផ្តល់សេវាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសរុបចំនួនប្រមាណ ២៧,២៣៣ នាក់។​មកដល់ពេលនេះមានមន្ត្រីបុគ្គលិកនិងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសរុបចំនួន២៣២០នាក់​​ដែលក្នុង​នោះមាន​មន្ត្រីបុគ្គលិកចំនួន៧៨នាក់និង​និស្សិតមកពីគ្រប់មហាវិទ្យាល័យសាលា​ចំនួន២២៤២នាក់បាន​ស្ម័គ្រចិត្តចូល​រួម​ជា​មួយ​សមាជិក​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី៕ ដោយ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm