នគរបាលបានចាប់ខ្លួនជនសង្ស័យចំនួន ៦១ នាក់មកពីក្រុមឧក្រិដ្ឋកម្មអ៊ីតាលី 'Ndrangheta នៅក្នុងយុទ្ធនាការបង្រ្កាបដ៏ធំមួយ

2023/05/12 01:01:00 am        334

នគរបាលអ៊ីតាលីបានចាប់ខ្លួនសមាជិកជាប់សង្ស័យចំនួន ៦១នាក់បន្ថែមទៀត នៃក្រុមឧក្រិដ្ឋកម្ម Ndrangheta ដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសអ៊ីតាលី នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់នៅទូទាំងតំបន់ចំនួនប្រាំពីរ។ ពួកគេត្រូវបានសង្ស័យពីបទឧក្រិដ្ឋនានា រួមទាំងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន ការជ្រៀតជ្រែកចូលរដ្ឋាភិបាល និងជំរិតទារប្រាក់ពីក្រុមកសិករក្នុងតំបន់។

មន្ត្រីនគរបាលជាង ៥០០នាក់ បានចូលរួមក្នុងប្រតិបត្តិការនេះ ដែលកំណត់គោលដៅលើមនុស្សសរុប១៦៧នាក់ រួមទាំងមនុស្សរាប់សិបនាក់ ដែលកំពុងជាប់ពន្ធនាគារផងដែរ។

កាលពីសប្តាហ៍មុន មនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងទ្វីបអ៊ឺរ៉ុប នៅក្នុងប្រតិបត្តិការដ៏ធំបំផុតមិនធ្លាប់មានដែលបានធ្វើឡើងប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្ម Ndrangheta។

ប្រទេសចំនួន ១០ បានជាប់ពាក់ព័ន្ធនឹងករណីនេះ ហើយទ្រព្យសម្បត្តិមានតម្លៃ ២៥លានអឺរ៉ូ (២២ លានផោន) ត្រូវបានរឹបអូស។

នេះគ្រាន់តែជាក្រុមឧក្រិដ្ឋកម្មមួយក្នុងចំណោមក្រុមឧក្រិដ្ឋកម្មចំនួន ១៥០ក្រុម ដែលបង្កើតជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋកម្មរបស់ក្រុម Ndrangheta ដែលមានឥទ្ធិពលខ្លាំងជាងក្រុម Cosa Nostra ជាក្រុមម៉ាហ្វ្យា(Mafia) ដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសនេះ និងធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង៤០ ជុំវិញពិភពលោក។

ក្រុមអ្នកស៊ើបអង្កេតអ៊ីតាលី និងបែលហ្ស៊ិកជឿថា ក្រុមឧក្រិដ្ឋកម្មនេះ បានរត់ពន្ធគ្រឿងញៀនកូកាអ៊ីនជិត ២៥.០០០គីឡូក្រាម ក្នុងចន្លោះ ខែតុលា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២២ ហើយបានដឹកជញ្ជូនទឹកប្រាក់ច្រើនជាង ២២ លានអឺរ៉ូពី Calabria ទៅបែលហ្សិក ហូឡង់ និងអាមេរិកខាងត្បូង៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm