
ក្រុមហ៊ុនផលិតរថយន្ត Honda Motor Co របស់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានព្យាករពីកំណើន ១៤,៩% នៃប្រាក់ចំណេញពីប្រតិបត្តិការ សម្រាប់ឆ្នាំអាជីវកម្មឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុននេះពុំបានដើរខុសតាមការព្យាករណ៍របស់ក្រុមអ្នកវិភាគ នៅក្នុងត្រីមាសទី៤ ។
ក្រុមហ៊ុនផលិតរថយន្តធំទីបំផុតទី២ របស់ប្រទេសជប៉ុន បានព្យាករកំណើនប្រាក់ចំណេញពីប្រតិបត្តិការពេញ ១ឆ្នាំរហូតដល់ ១សែនកោដិយ៉េន (៧,៤០ពាន់លានដុល្លារ) ធៀបនឹងប្រាក់ចំណេញជាមធ្យម ៩៨៥,៦២ពាន់លានយ៉េន ដែលរំពឹងទុកដោយក្រុមអ្នកវិភាគ ២១នាក់។ ក្រុមហ៊ុនបាននិយាយថា ខ្លួនរំពឹងពីបរិមាណលក់កាន់តែខ្ពស់ និងទទួលបានអត្ថប្រយោជន៍ពីការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់។
ប្រាក់ចំណេញពីប្រតិបត្តិការសម្រាប់រយៈពេល ៣ខែ ដល់ថ្ងៃទី៣១ ខែមីនា មានចំនួន ១០៥,៥ពាន់លានយ៉េន ធៀបនឹងការប៉ាន់ប្រមាណជាមធ្យមចំនួន ១៦៤,៧៨ពាន់លានយ៉េន ក្នុងការស្ទង់មតិ ដោយអ្នកវិភាគ ១១រូបរបស់ក្រុមហ៊ុន Refinitiv៕
