សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនកំពុងបោសសម្អាតអាវុធមិនទាន់ផ្ទុះពីបណ្ដាតំបន់ជនបទតាមបណ្តោយខ្សែត្រៀមជួរមុខកាលពីឆ្នាំមុននៅក្នុងតំបន់ Mykolaiv ប៉ុន្មានខែបន្ទាប់ពីការដកថយរបស់រុស្ស៊ី។
ការវាយបករបស់អ៊ុយក្រែនកាលខែវិច្ឆិកា ឆ្នាំ ២០២២ បានបណ្ដេញកងកម្លាំងរុស្ស៊ីចេញពីផ្នែកភាគច្រើននៃតំបន់ Mykolaiv និងផ្នែកខ្លះនៃតំបន់ Kherson ។
ភូមិ Blahodatne បានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្គ្រាម ខណៈទីនេះនៅខ្សែត្រៀមជួរមុខអស់រយៈពេលជាច្រើនខែមុនពេលអ៊ុយក្រែនបានវាយដណ្តើមយកភូមិនេះមកវិញ។
មន្ត្រីផ្នែកដោះមីន លោក Vladyslav Hrytsai បន្ទាប់ពីបានបំផ្ទុះសំណល់គ្រាប់រ៉ុក្កែតឧទ្ធម្ភាគចក្រដោយជោគជ័យ នៅក្នុងការបំផ្ទុះដែលរៀបចំឡើងនោះ បាននិយាយថា សព្វាវុធបែបនេះត្រូវបានប្រើប្រាស់សម្រាប់បាញ់ទៅលើទីតាំងយោធា និងយានយន្ត។
នាយករដ្ឋមន្ត្រីលោក Denys Shmyhal បាននិយាយកាលពីចុងខែមេសាថា ប្រហែល ៣០% នៃទឹកដីអ៊ុយក្រែន ត្រូវបានដាក់បង្កប់គ្រាប់មីនដោយជនជាតិរុស្ស៊ី ហើយថារដ្ឋាភិបាលផ្តោតលើការដោះគ្រឿងផ្ទុះលើដីកសិកម្មឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន៕