ឥណ្ឌា៖ ប្រទេសឥណ្ឌាបានមើលឃើញករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ហក់ឡើងខ្ពស់បំផុតនៅថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឲ្យប៉ះពាល់ដល់ក្ដីសង្ឃឹមដែលថា ចំនួនអ្នកឆ្លងបានកំពុងធ្លាក់ចុះ។

ក្រសួងសុខាភិបាលបានបង្ហាញពីចំនួនអ្នកស្លាប់ចំនួន ៣,៩៨០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលនាំឲ្យអ្នកស្លាប់សរុបនៅប្រទេសនេះកើនឡើងដល់ ២៣០,១៦៨នាក់ និងករណីឆ្លងថ្មីចំនួន ៤១២,២៦២នាក់ ដែលនាំឲ្យករណីឆ្លងសរុបហក់ឡើងដល់ជាង ២១លាន ១សែននាក់ចាប់តាំងពីជំងឺនេះបានចាប់ផ្ដើមផ្ទុះ។ ការហក់ឡើងនេះកើតឡើងប៉ុន្មានថ្ងៃនៃការធ្លាក់ចុះករណីឆ្លង ដែលនាំឲ្យរដ្ឋាភិបាលបង្កើនក្ដីរំពឹងថា ករណីឆ្លងខ្ពស់អាចនឹងធ្លាក់ចុះ៕
អត្ថបទ៖ សុខមាន