អាមេរិក៖ ជនអន្តោប្រវេសន៍រាប់រយនាក់មកពីជុំវិញពីភពលោក កំពុងស្វែងរកជីវិតប្រសើរជាងនេះនៅក្នុងសហរដ្ឋអាមេរិក ដែលជំនួសមកវិញបានរកឃើញថាបានជាប់ខ្លួនក្នុងស្ថានភាពដ៏ស្មុគស្មាញនៅជិតព្រំដែនប្រទេសម៉ិកស៊ិក នៅជិតគោលដៅរបស់ពួកគេ និងជួបភាពអស់សង្ឃឹម។

សហរដ្ឋអាមេរិក នឹងដកចេញវិធានការរឹត្បិតជំងឺ Covid-19 នៅព្រំដែន ដែលត្រូវគេស្គាល់ថាមាត្រា៤២ នៅយប់ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១១ ខែឧសភា ជាការផ្លាស់ប្តូរដ៍ធំ បាននាំមកនូវជនអន្តោប្រវេសន៍រាប់ម៉ឺននាក់មកកាន់ព្រំដែនប្រទេសម៉ិកស៊ិក-សហរដ្ឋអាមេរិក ដែលកំពុងធ្វើឲ្យមានតានតឹងដល់សហគមន៍ក្នុងតំបន់ និងកំពុងធ្វើឲ្យមានការបែកបាក់ខាងនយោបាយកាន់តែខ្លាំង។ ចំនួនជនអន្តោប្រវេសន៍ដែលត្រូវបានចាប់ខ្លួនពេលកំពុងឆ្លងកាត់ព្រំដែនខុសច្បាប់ បានកើនឡើងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកើនលើស១ម៉ឺននាក់ជារៀងរាល់ថ្ងៃគួរឲ្យបារម្ភកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ។ ទីក្រុងនានានៅព្រំដែនសហរដ្ឋអាមេរិក បានព្យាយាមផ្តល់ទីជម្រកដល់អ្នកមកដល់ថ្មី និងផ្តល់ការដឹកជញ្ជូនទៅកាន់គោលដៅ។
រូបភាពស្ថិតនៅពីក្រោយហេតុការណ៍នៃភាពចលាចល រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden កំពុងបង្កើនបុគ្គលិកនិងមូលនិធិទៅកាន់ព្រំដែន ខណៈកំពុងអនុវត្តច្បាប់ថ្មី ដែលនឹងច្រានចោលសិទ្ធិជ្រកកោនដល់ជនអន្តោនប្រវេសន៍ភាគច្រើន ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានាករថ្មីនេះ នឹងចូលជាធរមាននៅពេលដែលមាត្រា៤២ បញ្ចប់ រួមជាមួយវិធានការគ្រាអាសន្នសុខភាពសាធារណៈជំងឺCovid-19 ដ៏ទូលំទូលាយ។
រដ្ឋមន្ត្រីសន្តិសុខក្រសួងសន្តិសុខមាតុភូមិ លោក Alejandro Mayorkas និយាយថា ច្បាប់ថ្មី នឹងមានន័យថា មានផលវិបាកកាន់ខ្លាំងសម្រាប់ជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ សម្រាប់អ្នកទាំងនោះប្រសិនបើត្រូវបានចាប់ខ្លួន អាចត្រូវបាននិរទេស និងរារាំងមិនឲ្យចូលមកសហរដ្ឋអាមេរិករយៈពេល៥ឆ្នំា ប្រសិនបើពួកគេពុំមានការចាំបាច់សម្រាប់សុំសិទ្ធិជ្រកកោន៕