រឿងនេះមិនមែនជាកត្តាធ្វើឲ្យ លោក អង់ហ្គូលូ អាតូដូ ត្រូវចាកចេញពីផ្ទះរបស់គាត់ដូចធម្មតា ក្នុងតំបន់ឡូកូនៅភាគកណ្ដាលប្រទេសនីហ្សេរីយ៉ាទេ តែដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនលើក ដែលធ្វើឲ្យគាត់គ្មានជម្រើស។ វាជាលើកដំបូងហើយដែលគាត់អាចត្រឡប់មកកាន់លំនៅឋានវិញ បន្ទាប់ពីទឹកជំនន់កើនឡើងបានបង្ខំឲ្យគាត់ និងក្រុមគ្រួសាររបស់គាត់ ត្រូវភៀសខ្លួនចេញពីផ្ទះជាបណ្ដោះអាសន្ន។ ភ្លៀងធ្លាក់ខ្លាំងឥតឈប់ជាច្រើនលើក ក្នុងប្រទេសនីហ្សេរីយ៉ាភាគកណ្ដាល និងភាគខាងត្បូងបានសម្លាប់មនុស្សជាង ១០០នាក់ក្នុងរដ្ឋចំនួន១០។
លោក ដេនឡាឌី អ៊ីបរ៉ាហ៊ីប ជនរងគ្រោះពីទឹកជំនន់បាននិយាយថា យើងមានអារម្មណ៍មិនល្អ ពីព្រោះយើងត្រូវមកទីនេះហាក់ដូចជា ៣ដងក្នុងរយៈពេល ២ម៉ោង។ រដ្ឋកូហ្គី, នីហ្សេ, អាណាំប្រា និងរដ្ឋដែលស្ថិតក្នុងចំណោមរដ្ឋទាំង១០ រងគ្រោះធ្ងន់ធ្ងរបំផុត ដែលក្នុងនោះពលរដ្ឋរាប់ពាន់នាក់ត្រូវបង្ខំចិត្ត ចាកចេញពីលំនៅឋានរបស់ពួកគេ៕

