កម្ពុជា ទទួលជំនួយឥតសំណងនូវរថយន្តសង្គ្រាះបន្ទាន់ និងបរិក្ខារសង្គ្រោះជីវិតបន្ថែម ពីជប៉ុន

2023/05/12 07:07:14 pm        191

ភ្នំពេញ : ក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១២ ខែឧសភានេះ បានរៀបចំពិធីប្រគល់-ទទួលរថយន្តសង្គ្រាះបន្ទាន់ និងបរិក្ខារសង្គ្រោះជីវិតបន្ថែម ជាជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាល ជប៉ុន តាមរយៈគម្រោង «ការកសាងប្រព័ន្ធថែទាំសុខភាពដែលមានភាពធន់ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩តាមរយៈការលើកកម្ពស់សេវាសង្រ្គោះអាយុជីវិត និងប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា» នៅឃ្លាំងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ជ្រោយចង្វារ ។

ពិធីប្រគល់-ទទួលសង្គ្រោះបន្ទាន់ចំនួន១០គ្រឿង សម្ភារៈសម្រាប់ឆ្មបចំនួន១៤០កញ្ចប់ ឧបករណ៍បូមពេល ស ម្រាលចំនួន១០ និងខោបន្ថយស្ហុកចំនួន៤០០ ជាជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាលជប៉ុន ជូនប្រជាជន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោង «ការកសាងប្រព័ន្ធថែទាំសុខភាពដែលមានភាពធន់ក្នុងអំឡុងរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់សេវាសង្រ្គោះអាយុជីវិត និងប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា»ខាងលើនេះ ក្រោមវត្តមានលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល, ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅកម្ពុជានិងលោកស្រី សាន់ដ្រា ប៊ឺនខ្លាវ តំណាងប្រចាំប្រទេស មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន(UNFPA)ប្រចាំនៅកម្ពុជា។

 លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលធំធេងលើគ្រប់វិស័យ ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩។ តាងនាមក្រសួងសុខាភិបាល លោកជំទាវ រដ្ឋលេខាធិការប្រចាំការ សូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយហិរញ្ញប្បទានទាន់ពេលវេលាដើម្បីគាំទ្រក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការកសាង ប្រព័ន្ធថែទាំសុខភាពដែលមានភាពធន់ ជាពិសេស ក្នុងអំឡុងរាតត្បាត នៃជំងឺកូវីដ-១៩។ ការផ្តល់ហិរញ្ញប្បទាន បានផ្តោតទៅលើការផ្គត់ផ្គង់សំភារៈបរិក្ខារពេទ្យដល់មូលដ្ឋានសុខាភិបាល សម្រាប់ផ្តល់សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត។ ម្យ៉ាងវិញទៀត ជំនួយហិរញ្ញប្បទាន នេះបានគាំទ្រការកសាងឧបករណ៍សិក្សាតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់អ្នកប្រកប វិជ្ជាជីវៈ សុខាភិបាលក្នុងការផ្តល់សេវាសុខភាពបន្តពូជសុខភាពផ្លូវភេទ និងសុខភាព មាតា ជាពិសេសសម្រាប់ជនងាយរងគ្រោះក្រោយពេលរាតត្បាតនៃជំងឺកូវីដ-១៩។ ការទទួលបានរថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រសង្គ្រោះជីវិត សម្រាប់ជួយពង្រឹង ប្រព័ន្ធថែទាំសុខភាព និងផ្ដល់ការថែទាំប្រកបដោយគុណភាពខ្ពស់បំផុត អនុញ្ញាត ឱ្យសហគមន៍អាចប្រើប្រាស់សេវាសុខភាពសមស្រប ជាពិសេសស្ត្រី និងទារកទើបនឹងកើតនៅ តាមខេត្តដាច់ស្រយ៉ាលភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាតំបន់ ត្រូវការចាំបាច់នូវឧបករណ៍ ដើម្បីសង្គ្រោះជីវិត មាតា និងទារកទើប កើតនៅក្នុងករណីស្ថានភាពគ្រោះថ្នាក់ដែលអាចកើតមានឡើង។ ជំនួយមនុស្សធម៌នេះ ចូលរួមចំណែកដល់ការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជានៅទីក្រុងណៃរ៉ូប៊ី ឆ្នាំ២០១៩ ដើម្បីបំបាត់មរណភាព មាតា ដែលអាចបង្ការបាននៅត្រឹមឆ្នាំ ២០៣០។ រថយន្តសង្គ្រោះបន្ទាន់ នឹងត្រូវបានប្រើប្រាស់ ដើម្បីបង្កើនការទទួលបានសេវាសង្គ្រោះជីវិត និងអន្តរាគមន៍ ទាន់ពេលវេលា សម្រាប់ស្ត្រី និងទារកទើបនឹងកើត និងគ្រោះអាសន្នផ្សេងៗ។ ឧបករណ៍បូមពេលសម្រាល ប្រើសម្រាប់ សង្គ្រោះជីវិតម្ដាយ និងទារកអំឡុងពេលសម្រាលលំបាកដែលអូសបន្លាយរយៈពេលយូរ ចំណែកកញ្ចប់សម្ភារៈ សម្រាប់ឆ្មបមានឧបករណ៍សម្រាល សុវត្ថិភាពដែលឆ្មបប្រើក្នុងពេលសម្រាល និងខោរបន្ថយស្ហុក គឺជាឧបករណ៍ថ្មីក្នុងការបង្ការ និងកាត់បន្ថយការធ្លាក់ឈាមកំឡុងពេលសម្រាលសម្ភារបរិក្ខារទាំងនេះ គឺពិតជាចាំបាច់បំផុតក្នុងការសង្គ្រោះជីវិត៕ ត្ថបទ÷ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm