ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) បានបញ្ជាក់ថា ក្រៅពីរាជធានីភ្នំពេញ យុវជនស័្មគ្រចិត្តតាមបណ្ដាខេត្ត ដែលមានការប្រកួតកីឡាស៊ីហ្គេម ក្នុងនោះក៏មានយុវជនស័្មគ្រចិត្ត ស.ស.យ.ក. ផងដែរដែលបានចូលរួមជួយសម្របសម្រួលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
បន្ថែមពីការស័្មគ្រចិត្តដោយបំពេញការងារតាមតួនាទីរៀងៗខ្លួនប្រកបដោយស្មារតីមោះមុត ប្អូនៗយុវជនស័្មគ្រចិត្តបានចូលរួមជួយសម្រួលកិច្ចការងារសង្គមមួយចំនួនរួមមាន ការជួយសម្អាតទីតាំងប្រកួត រើសសំរាម និងការជួយយកអាសារបងប្អូនកីឡាករ កីឡាការិនី ជាដើម។
ទឹកចិត្ត និងឆន្ទៈរបស់យុវជនស័្មគ្រចិត្ត ជាកត្តាលីករសំខាន់មួយក្នុងការដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យទទួលបានជោគជ័យ។ សូមអរគុណ ប្អូនៗយុវជនស័្មគ្រចិត្តចំពោះទឹកចិត្តដ៏ប្រពៃនេះ៕










