
នគរបាលក្រុងបាសេឡូណាបានរារាំងការប៉ះទង្គិចគ្នារវាងក្រុមអ្នកកាន់កាប់ដីធ្លីខុសច្បាប់ និងក្រុមគូប្រជែងរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ (១១ ឧសភា) អំឡុងពេលបាតុកម្មក្នុងគោលបំណងបង្ហាញពីបញ្ហាការចូលកាន់កាប់ដីធ្លីខុសច្បាប់ ដែលជាប្រធានបទក្ដៅសម្រាប់ការបោះឆ្នោតអភិបាលក្រុងនាពេលខាងមុខ។
ក្រុមបាតុករប្រឆាំងនឹងការកាន់កាប់ដីធ្លីខុសច្បាប់ រួមមានក្រុមអ្នកស្រុកក្នុងតំបន់ និងសមាជិកនៃក្រុមសកម្មជនស្តាំនិយម "Desokupa" និង "Spartan" បានតវ៉ាជុំវិញអគារពីរដែលកាន់កាប់ដោយអ្នកចូលរស់នៅខុសច្បាប់ នៅតំបន់ Bonanova ដែលជាតំបន់មួយក្នុងចំណោមតំបន់ដីថ្លៃបំផុតនៅទីក្រុងបាសេឡូណា។
នៅថ្ងៃសុក្រ (១២ ឧសភា)នេះ តំបន់ដែលធ្លាប់តែស្ងប់ស្ងាត់ និងសម្បូរអ្នកមានទ្រព្យសម្បត្តិនេះ បានក្លាយទៅជាចំណុចកណ្តាលនៃភាពតានតឹង ខណៈដែលយុទ្ធនាការបោះឆ្នោតចាប់ផ្តើម៕
