
តុលាការកំពូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចគាំទ្រច្បាប់រដ្ឋកាលីហ្វ័រនីញ៉ា ដែលតម្រូវឱ្យផលិតផលសាច់ជ្រូកដែលលក់នៅក្នុងរដ្ឋគឺយកមកពីកសិដ្ឋានចិញ្ចឹមជ្រូកនៅរដ្ឋ។ នៅក្នុងសេចក្តីសម្រេចប្រាំទល់នឹងបួនដែលបញ្ជាក់ពីការបែងចែកទៅតាមគណបក្សជារឿងធម្មតារបស់តុលាការនោះ ក្រុមចៅក្រមបានព្យាយាមដោះស្រាយផលប៉ះពាល់ដល់អ្នកផលិតសាច់ជ្រូក ដែលបានជំទាស់ថាច្បាប់នេះដាក់ទោយយ៉ាងអយុត្តិធម៌ដល់កសិករក្រៅរដ្ឋ។
វិធានការរបស់រដ្ឋកាលីហ្វ័រនីញ៉ា ដែលត្រូវបានអនុម័តដោយក្រុមអ្នកបោះឆ្នោតជាគំនិតផ្តួចផ្តើមសឲ្យមានការឆ្នោតឆ្នាំ២០១៨ ឈ្មោះថាសំណើលេខ១២ បានរារាំងការលក់សាច់ជ្រូក សាច់គោ និងស៊ុតនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដែលការចិញ្ចឹមមិនបានបំពេញតាមតម្រូវការលំហអប្បបរមាជាក់លាក់មួយចំនួន។
ឧស្សាហកម្មនេះ បានជំទាស់ថាវិធានការនេះបានរំលោភលើបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកឈ្មោះថា មាត្រាច្បាប់ពាណិជ្ជកម្ម ដែលតុលាការបានបកស្រាយថាជាការផ្តល់អំណាចដល់រដ្ឋាភិបាលសហព័ន្ធមិនមែនរដ្ឋ ដើម្បីគ្រប់គ្រងពាណិជ្ជកម្មអន្តររដ្ឋនេះ។
ច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា កំណត់ឱ្យកន្លែងចិញ្ចឹមសត្វជ្រូកមានទំហំធំល្មមដែលអាចឱ្យសត្វដើរទៅមក ដេក ក្រោកឈរ និងប្រើអស់សមត្ថភាពអវយវៈរបស់វា។
ក្រុមសិទ្ធិសត្វបាននិយាយថា អ្នកចិញ្ចឹមជ្រូកមួយចំនួនបានបង្ខាំងជ្រូកក្នុងទ្រុងតូចរហូតដល់ជ្រូកមិនអាចដើរជុំវិញបានស្ទើរពេញមួយជីវិតរបស់ពួកវា៕
