ភ្នំពេញ ៖ លោកគ្រូអ្នកគ្រូ និងសិស្ស មានការស្ញប់ស្ញែង និងកោតសរសើរ សម្តេចតេជោ ក្នុងការរៀចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ និងធ្វើឲ្យអត្តពលិក កីឡាករ កីឡាការនីកម្ពុជា បានប្រគួតឈ្នះមេដាយមាសជូនប្រទេសជាតិជាច្រើម។
នៅក្នុងពិធីអបអរសាទរចំពោះ កីឡាករ ជ្រុន វិរៈបុត្រ ទទួលបានមេដាយមាស លើវិញ្ញាសា ការ៉ាតេដូ នៅសាលារៀនវ៉េស្ទឡាញន៍ នៅសាខាទួលទំពួងទី២ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ លោក សិទ្ធ សុីធឿន នាយករងកម្មវិធីប្រជុំសិក្សានៅសាលារៀនវ៉េស្ទឡាញន៍ សាខាទួលទំពូងទី២ បានបញ្ជាក់ថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមិនធ្លាប់មាន ជាង៦០ឆ្នាំមកហើយ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ធ្វើឱ្យកីឡាករប្រទេសកម្ពុជា បានបញ្ចេញសមត្ថភាព ក្នុងការប្រកួតប្រជែង ជាមួយកីឡាករពិភពលោក ដើម្បីដណ្ដើមយកមេដាយមាស ជូនប្រទេសជាតិរៀងៗខ្លួន ឲ្យវិស័យកីឡាល្បីល្បាញលើឆាកអន្តរជាតិ។ លោកនាយករង មានមោទនភាពយ៉ាងខ្លាំង ចំពោះសម្តេចតេជោ ហ៊ុន សែន បានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ហើយប្រជាពលរដ្ឋ មានការស្ញប់ស្ញែងយ៉ាងខ្លាំង និងកោតសរសើរ ទាំងការស្នាក់នៅ ហូបចុក សម្រាប់ អត្តពលិក កីឡាករ កីឡាការនី និងឲ្យប្រជាពលរដ្ឋចូលទស្សនា ដោយមិនគិតថ្លៃទៀតផង ។
ចំណែកលោកស្រី ជ្រុន ចន្ធា រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវជាម្តាយ របស់កីឡា ជ្រុន វិរៈបុត្រ ដែលបានឈ្នះមេដាយមាស លើវិញ្ញាសាការ៉ាតេដូ បានសម្តែងអារម្មរីករាយយ៉ាងខ្លាំ សម្រាប់ សម្តេចតេជោហ៊ុន សែន បានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ធ្វើឱ្យកូនប្រុសរបស់គាត់ មានឱកាសចូលរួមប្រគួតកីឡា លើវិញ្ញាសាការ៉ាតេដូ ទទួលលទ្ធផលឈ្នះមេដាយមាស និងមានការប្រគួតជាមួយច្រើនទៀត ក៏មានកីឡាករ កីឡាការនី កម្ពុជាផ្សេងទៀត ក៏ទទួលបានមេដាយមាស ជូនប្រទេសជាតិផងដែរ ។
សូមបញ្ជាក់ថា ៖ ក្នុងនាមជាម្ចាស់ផ្ទះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រនិងផ្តល់នូវកម្លាំងចិត្តជូនដល់អត្តពលិកជាតិយើង ឱ្យបានផុសផុល ជាមួយឥរិយាបថសុភាពរាបសារ ថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ទាំងអស់គ្នា៕ ដោយ ៖ សូរ ប្រុស






