
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានស្វាគមន៍កិច្ចព្រមព្រៀងគោលការណ៍បឋមជាច្រើនដែលខ្លួនបានគាំទ្ររវាងភាគីជម្លោះនៅស៊ូដង់ថាជាតម្រាយផ្លូវសម្រាប់ការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។
អនុរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Waleed El Khereiji បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអនឡាញ បន្ទាប់ពីការចុះហត្ថលេខាថា កិច្ចព្រមព្រៀងនេះនឹងធានាបានជំនួយមនុស្សធម៌ជាមូលដ្ឋានដល់អ្នករងផលប៉ះពាល់ ដោយសង្ឃឹមថា បំណងប្រាថ្នាដ៏ស្មោះត្រង់ដែលយើងបានដឹងពីគណៈប្រតិភូរបស់អ្នកអំឡុងកិច្ចចរចានឹងជួយឲ្យឈានដល់ការបញ្ចប់ជាអចិន្ត្រៃយ៍ចំពោះជម្លោះនេះ។
បន្ទាប់ពី១សប្តាហ៍នៃការចរចានៅកំពង់ផែទីក្រុងJeddah ប្រទេសអារ៉ាប៊ីសាអូឌីត កងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ាជាគូប្រជែង បានចុះហត្ថលេខាលើសេចក្តីប្រកាសដែលថា ពួកគេនឹងធ្វើការឆ្ពោះទៅរកបទឈប់បាញ់រយៈពេលខ្លីក្នុងការពិភាក្សាបន្ថែមទៀត។
ការប៉ះទង្គិចគ្នា បានធ្វើឲ្យរង្គោះរង្គើរតំបន់ Halfaya ជាចំណុចច្រកចូលទៅកាន់រដ្ឋធានី Khartoum កាលពីថ្ងៃព្រហស្បតិ៍ ខណៈពលរដ្ឋបានស្តាប់លឺយន្តហោះចម្បាំងហោះក្រឡឹងលើរដ្ឋធានី Khartoum និងទីក្រុង Bahri និង Omdurman នៅជាប់គ្នានោះ ប៉ុន្តែការប្រយុទ្ធគ្នាទំនងជាងស្ងប់ស្ងាត់ជាងកាលពីថ្ងៃពុធ។
