កម្ពុជាទទួលបានមេដាយពីកីឡាវ៉ូស៊ូ ៧គ្រឿង ជាមួយលទ្ធផលបំបែកកំណត់ត្រា

2023/05/13 02:57:07 am        153

ភ្នំពេញ៖ ការប្រកួតកីឡាវ៉ូស៊ូ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានឈានដល់ការបិទបញ្ចប់ហើយ ដោយ​អត្តពលិកកម្ពុជាទទួលបានមេដាយចំនួន ៧គ្រឿង ដែលលទ្ធផលនេះ គឺជាការបំបែកកំណត់ត្រាមួយសម្រាប់កម្ពុជា លើកីឡាប្រភេទនេះ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពេលបិទបញ្ចប់កីឡាវ៉ូស៊ូ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវូស៊ូកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានបញ្ជូន​គណៈប្រតិភូ​កីឡាវ៉ូស៊ូ ចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេលឆ្នាំ២០២៣ មានចំនួន២៥រូប ដោយបានប្រកួតចំនួន ២វិញ្ញាសា មាន​វិញ្ញាសាសម្ដែង និងវិញ្ញាសាប្រយុទ្ធ ។

ឯកឧត្តម បានបន្តថាសម្រាប់លទ្ធផល នៃការប្រកួតលើកីឡាវ៉ូស៊ូ ទាំង២វិញ្ញាសា ទទួលបានមេដាយចំនួន៧គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង, មេដាយប្រាក់ចំនួន ៣គ្រឿង និងមេដាយសំរឹទ្ធ ចំនួន៣គ្រឿង ដែលការប្រកួត​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅចំនួន ៨ដង បានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។

សម្រាប់កីឡាករកម្ពុជា២រូបទទួលបានមេដាយប្រាក់ បានលើកឡើងថា ពួកគេមានការសប្បាយរីករាយ ចំពោះលទ្ធផល​នេះ បើទោះបីជាមិនបានមេដាយមាសជូនជាតិ ហើយពួកគេប្ដេជ្ញាបើមានឱកាស ចូលរួមការប្រកួតស៊ីហ្គេម​លើកក្រោយ​ទៀត នឹងប្រឹងប្រែងធ្វើសម្រេចឲ្យបានជោគជ័យ ។

 គួរបញ្ជាក់ថា ប្រភេទកីឡាវ៉ូស៊ូ បានប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយមេដាយទាំង ៧គ្រឿងនោះ គឺក្នុងវិញ្ញាសាសម្ដែង ទទួលបានចំនួន ២គ្រឿង ក្នុងនោះមាសមួយគ្រឿង និងប្រាក់មួយគ្រឿង ចំណែកវិញ្ញាសាប្រយុទ្ធចំនួន ៥គ្រឿង គឺប្រាក់២គ្រឿង និងសំរឹទ្ធ៣គ្រឿង ៕ ដោយ ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm