កងនាវាចម្បាំងឥណ្ឌាចំនួន ២ គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

2023/05/13 04:44:45 am        129

ព្រះសីហនុ ៖ លោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងទឹកឥណ្ឌា ជាប្រធានប្រតិភូបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ អភិបាលនៃគណ:អ ភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីនា វាចម្បាំងកងទ័ពជើងទឹកឥណ្ឌាពីរគ្រឿង បានចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ។

ក្នុងជំនួបនេះ លោកឧត្តមនាវី បានឱ្យដឹងថា នាវារបស់យើងធ្លាប់បានធ្វើដំណើរទស្សនកិច្ចមកកាន់កំព ង់ផែក្រុងព្រះសីហនុ នាឆ្នាំកន្លងមក។ បន្ទាប់ពីបានធ្វើសមយុទ្ធរួមគ្នានៅតំបន់អាស៊ានរយ:ពេល ២ថ្ងៃ ដែលប្រទេសឥណ្ឌាធ្វើជាសហប្រធាន ជាមួយប្រទេសសឹង្ហបុរី យើងបានចាកចេញពីប្រទេសសឹង្ហបុរី មកកាន់កំពង់ផែក្រុងព្រះសីហនុ ហើយយើងនឹងបន្តទៅប្រទេសវៀតណាម។

លោកបន្តថា តាមរយៈទស្សនកិច្ចរវាងរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងពីរជា សូចនាករបង្ហាញឱ្យឃើញពីទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ តាមរយ:វប្បធម៌ អរិយធម៌ ប្រជាជ ន និងប្រជាជន និងកិច្ចសហប្រតិបត្តិការកាន់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុង ក្រោយនេះ។ យើងសង្ឃឹមថា ប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅពេលអ នាគត ហើយនាវាកងទ័ពជើងទឹកឥណ្ឌា បានផ្តល់នូវវគ្គបណ្តុះបណ្តាលដល់នាយទាហានជើងទឹកកម្ពុជា ការធ្វើលំហាត់រួមគ្នាជាមួយភាគីកម្ពុជា។ ខ្ញុំ បានឃើញការរីកចម្រើនរបស់ខេត្ដព្រះសីហនុ និងជូនពរប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ហើយរយពេល ៣ថ្ងៃខាងមុខ យើងទស្សនានៅក្នុងក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា សហការី និងសេនានុព័ន្ធយោធាឥណ្ឌ ស្របពេលដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ ហើយខេត្តព្រះសីហនុក៏ជាម្ចាស់ផ្ទះរៀបចំការប្រកួតកី ឡា ៣ប្រភេទផងដែរ កម្ពុជាកំពុងសប្បាយរីករាយជាមួយស៊ីហ្គេម និងទទួលស្វាគមន៍នាវាយោធាកងទ័ពជើងទឹកឥណ្ឌា ០២គ្រឿង។ កម្ពុជា ឥណ្ឌាមានទំនាក់ទំនងការទូត ៥៨ឆ្នាំមកហើយ រដ្ឋាភិបាលកម្ពុជា ចងចាំដែលឥណ្ឌាគាំទ្រដំណើរសន្តិភាពរបស់កម្ពុជា ក្រោយពីកម្ពុជាទទួលបានឯករាជ្យឆ្នាំ១៩៥៣ ឥណ្ឌាទទួលស្គាល់ឯករាជ្យកម្ពុជា។ ក្រោយរំដោះ ១៩៧៩ ឥណ្ឌាទទួលស្គាល់កម្ពុជាមុនគេ ក្នុងស្ថានភាពដ៏លំបាកផ្នែកជីវភាព រដ្ឋាភិបាលឥណ្ឌាបានជួយទំនុកបំរុងកម្ពុជាមកដល់បច្ចុប្បន្ន ការទស្សនកិច្ចរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឥណ្ឌានា​ពេលកន្លងមក មានការទ ទួលស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋាភិបាលឥណ្ឌា និងបានផ្តល់កិច្ចសហប្រតិបត្តិការល្អ។

ឯកឧត្តមបន្ដថា ឥណ្ឌាជាប្រទេសធំ ជឿនលឿនផ្នែកវិទ្យាសាស្ត្រ ឥណ្ឌាក៏បានជួយណ្តុះបណ្តាលធន ធានមនុស្សរបស់កម្ពុជា ទន្ទឹមនោះវិស័យសុខាភិបាលឥណ្ឌាមានការរីកចម្រើន ហើយមានប្រជាជនកម្ពុជាបានទៅព្យាបាលនៅប្រទេសឥណ្ឌាមិនតិចដែរ នេះជាទំនាក់ទំនងដោះដូរប្រជាជនមានការកើនឡើង ឯកឧត្តមសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់នាវាជើង​ទឹកឥណ្ឌាទាំងពីរគ្រឿងទទួលបានផ្លែផ្កាល្អ ។ ឯកឧត្ដមក៏បានជូនពរឪ្យដំណើរទស្សនកិច្ចនៅកម្ពុជាទទួលបានជោគជ័យផងដែរ៕ ដោយ ៖ គង់ ប៊ុនថា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm