សៀមរាប ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ប្រាសាទនាគព័ន្ធ បានក្លាយជាគោលដៅទេសចរណ៍មួយដ៏មានភាពទាក់ទាញ ក្នុងចំណោមប្រាសាទបុរាណជាច្រើន ដែលមានទិសដៅទស្សនាតាមផ្លូវវង់ធំ ដោយធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ។
ប្រភពដដែលបន្តថា ក្រោយពេលអាជ្ញាធរជាតិអប្សរា បានសាងសង់ស្ពានថ្មី ជំនួសស្ពានចាស់ សម្រាប់ធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទ និងការរៀបចំកែលម្អ ជាពិសេសវង់ទស្សនានៅបរិវេណផ្នែកខាងក្នុងនៃប្រាសាទនាគព័ន្ធ បានធ្វើឱ្យប្រាសាទនាគព័ន្ធកាន់តែមានសម្រស់ស្រស់ស្អាតគ្រប់រដូវកាល ដោយភ្ញៀវទេសចរអាចទស្សនា និងផ្តិតយករូបភាព រុក្ខជាតិបៃតងខៀវខ្ចីដ៏ស្រស់បំព្រងនៅលើស្ពានឆ្ល ងកាត់បារាយណ៍ខាងជើង ទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទហោះហើរស្វែងរកចំណី គួរជាទីគយគន់។ ចំណែកនាបរិវេណផ្នែកខាងក្នុងនៃប្រាសាទ ក្រុមការងារប្រចាំការនៅទីនោះ តែងកាប់ឆ្ការព្រៃ ឬមែកឈើ ដែលដុះស៊ុបទ្រុប ធ្វើឱ្យភ្ញៀវទេសចរអាចទស្សនាជុំវិញប្រាសាទនាគព័ន្ធ តាមរយៈវង់ទស្ស នាថ្មី។
លោក ង៉ោ ពេជ្រ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មិនត្រឹមតែមានទេសភាពស្រស់ស្អាតនៃប្រាសាទនាគព័ន្ធប៉ុណ្ណោះទេ។ ថ្មីៗនេះ ក្រុមការងារបានរៀ បចំឱ្យមានសួនស្មៅ ការបោសសម្អាតនាបរិវេណខាងក្រៅ និងខាងក្នុងបានស្អាតជាប្រចាំ។ ចំណតស ម្រាប់ចតរថយន្ត និងម៉ូតូ មានរបៀបរៀបរយ ធ្វើឱ្យភ្ញៀវទេសចរ ដែលចូលទស្សនាប្រាសាទនាគព័ន្ធតែ ងបង្ហាញស្នាមញញឹមមិនចេះដាច់។ លោកបន្តថា នៅប្រាសាទនាគព័ន្ធមានប្លង់សម្រាប់ផ្តិតយករូបភា ពស្រស់ស្អាតជាច្រើនកន្លែង ដែលភ្ញៀវនិយមចូលថតរូបអនុស្សាវរីយ៍ មានដូចជា នៅលើស្ពានសម្រាប់ឆ្លងចូលទៅទស្សនាប្រាសាទ ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច និងផ្តិតយករូបភាពជាមួយប្រាសាទជាដើម។
ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វា យព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះត្រូវបានសាងសង់នៅលើកោះទំហំ ៣៥០ ម៉ែត្របួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ ៤ ដោយរៀបចំឱ្យមានជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីរពេ ទ្យ៕ ដោយ៖ គង់ ឌីន



