
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា រថភ្លើងក្រោមដីកោះតៃវ៉ាន់ បើកបុកដងស្ទួចដែលធ្លាក់នៅលើផ្លូវដែក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស ១០នាក់ផ្សេងទៀត រងរបួស។
រថយន្តពន្លត់អគ្គិភ័យ និងរថយន្តគិលានសង្រ្គោះ បាននៅកន្លែងកើតមានឧបទ្ទេវហេតុ ស្ថិតនៅទីក្រុងភាគខាងលិច Taichung ស្របពេលដែលដងស្ទូចនៅធ្លាក់សំយុងចុះលើផ្លូវដែកត្រង់ចំណុចផ្លូវប្រសព្វដ៏មមាញឹកមួយកន្លែង ។
នៅក្នុងកាប៊ីនរថភ្លើង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយទ្វារ និងបង្អួចរថភ្លើងរួញចូលគ្នា ខណៈដែលកៅអីអ្នកដំណើររាយប៉ាយពាសពេញផ្នែកខាងក្នុងទូរថភ្លើង ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការបានចាប់ផ្តើមដំណើរការធម្មតាវិញហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅផ្លូវដែកដែលរងផលប៉ះពាល់ ស្ថិតនៅចំណុចចន្លោះស្ថានីយ៍ Taichung City Hall និងស្ថានីយ៍ Jiuzhangli៕
