
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានចាប់ផ្តើមអនុវត្តការផ្លាស់ប្តូរគោលនយោបាយបោសសម្អាតនៅព្រំដែនម៉ិកស៊ិក-អាមេរិក កាលពីថ្ងៃសុក្រ ខណៈបទបញ្ជាសម័យកាលជំងឺ Covid-19 ដែលបានអនុញ្ញាតឲ្យបណ្តេញចេញភ្លាមៗនូវជនអន្តោប្រវេសន៍ជាច្រើននាក់ បានផុតកំនត់ ហើយវិធានការរឹត្បិតសុំសិទ្ធិជ្រកកោនថ្មី បានចូលជាធរមាន ក្នុងគោលបំណងជំរុញទឹកចិត្តឲ្យជនអន្តោប្រវេសន៍ស្វែងរកសិទ្ធិជ្រកកោនតាមរយៈមធ្យោបាយស្របច្បាប់។
ខណៈវិធានការរឹត្បិតនៅព្រំដែនសម័យកាលជំងឺ Covid-19 ដែលគេស្គាល់ថាមាត្រា៤២ បានផ្តល់នូវវិធីដើម្បីរឹតត្បិតច្បាប់សុំសិទ្ធិជ្រកកោនថ្មីកាលពីថ្ងៃសុក្រ ជនអន្តោប្រវេសន៍ជាច្រើននៅប្រទេសម៉ិកស៊ិក កំពុងជ្រើសរើសដើម្បីបោះបង់ចោលការឆ្លងកាត់ដោយខុសច្បាប់ ហើយជំនួសមកវិញដោយគោរពតាមការអំពាវនាវរបស់រដ្ឋបាលលោក Biden ដើម្បីស្នើសុំសិទ្ធិជ្រកកោន តាមរយៈ កម្មវិធី App តាមទូរស័ព្ទដៃថ្មី ដែលគេហៅថា CPB One ជាពាក្យកាត់របស់គយនិងអង្គភាពល្បាតព្រំដែន។
រដ្ឋបាលបានធ្វើការយ៉ាងខ្លាំង ដើម្បីបានផ្ញើសារចេញក្រៅដែលបញ្ចប់មាត្រា៤២ ពុំមែនមានន័យថា ព្រំដែនបើកចំហនោះទេ។ ជនអន្តោប្រវេសន៍ចាំបាច់ត្រូវប្រើកម្មវិធី CPB One App ប្រសើរជាជាងឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ ការត្អូញត្អែដំបូងគឺពិបាកទទួលបានការណាត់ជួបដើម្បីស្វែងរកសិទ្ធិជ្រកកោននៅលើ App។
រហូតមកដល់ពេលនេះ អង្គភាពល្បាតព្រំដែនសហរដ្ឋអាមេរិក កំពុងកំណត់ការណាត់ជួបសម្រាប់អ្នកស្វែងរកសិទ្ធជ្រកោនប្រមាណ១ពាន់នាក់ក្នុងមួយថ្ងៃ ដែលផ្តល់អាទិភាពដល់អ្នកទាំងឡាយណាដែលបានរងចាំយូរបំផុត។
