ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង ៧៨០០ ម៉ែត្រ នៅឃុំស្គុះ ខេត្តកំពង់ស្ពឺ

2023/05/13 07:43:34 pm        387

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុង ប្រវែង ៧៨០០ ម៉ែត្រស្ថិតនៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៣នេះ។

ក្នុងពិធីនោះដែរឯកឧត្តម វ៉ី សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សប្បុរសជន ជាពិសេសក្រសួង​អភិវឌ្ឍន៍​ជនបទ ដែលតែងតែគិតគូរពីប្រជាពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានាជូន​ដល់ប្រជាជនខេត្តកំពង់ស្ពឺ ​ជាពិសេសពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុង នាថ្ងៃនេះ។

ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោម​ជាតិ​ដែលជានិច្ចកាលតែងតែ​គិតគូរ​ និងយកចិត្តទុកដាក់ក្នុងការលើកគម្រោងជួសជុល ស្តារ និង​កសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំង​នៅទីក្រុង ក៏ដូចជានៅជនបទ ​ដែលការងារនេះជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញ ដល់កំណើន​សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អ ប្រសើរឡើងជាលំដាប់។

ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៃស្រុកសំរោងទង ជាពិសេសអ្នកឃុំស្គុះ ដែលបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីសមិទ្ធផលនៅថ្ងៃនេះ។ ផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទៅទៀត​នោះគឺជួយ​បង្កើននូវ ប្រសិទ្ធភាពនៃការដឹកជញ្ជូនកាន់តែល្អប្រសើរ ដែលអាចរួមចំណែកកាត់​បន្ថយបាន​នូវការចំណាយ និងបង្កើននូវចំណូលដល់សេដ្ឋកិច្ចគ្រួសារបានមួយកម្រិតថែមទៀតផង។

ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការអភិវឌ្ឍ និងការរីកមុខ​មាត់របស់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ គណបក្សប្រជាជនកម្ពុជា តែងតែនៅក្បែរ​ប្រជាជនជានិច្ចមិនថាកាលៈទេសៈណាក៏ដោយ គឺមិនទៅណាឆ្ងាយ​ពីប្រជាជននោះទេ ប្រជាជនដែលរងគ្រោះ និងជួបការលំបាក គឺតែងតែមានគណបក្សប្រជាជនកម្ពុជាចុះជួយ និងសួរសុខទុក្ខភ្លាមៗ ។ ជាបទពិសោធន៍មានស្រាប់ នៅពេលដែលជួបព្យុះខ្យល់កន្តាក់ ទឹកជំនន់ ទោះមិនមែនចំយុទ្ធនាការបោះឆ្នោតក៏ដោយ គណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខ និងជួយសម្របសម្រួលស្ថានភាពតាមដែលអាចធ្វើបាន។ ដោយហេតុថា ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ កាន់តែខិតជិតមកដល់ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ប្រើប្រាស់សិទ្ធជាប្រជាពលរដ្ឋ ​ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ និង​គណបក្សណាដែលខ្លួនជឿជាក់ និងតែងតែនៅក្បែរជាមួយប្រជាពលរដ្ឋ។

សូមជម្រាបជូនថា ផ្លូវក្រាលកៅស៊ូ (DBST) លើចម្ងាយផ្លូវប្រវែង ៧,៨០០ម៉ែត្រ ​និងទទឹង៩ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៨ ក្នុងនោះឃុំស្គុះ ៦ ភូមិ និងឃុំសែនដី ២ភូមិ ដែលផ្លូវនេះ ជាគម្រោង​ថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ ​ដែលចំណាយថវិកាសាងសង់សរុបអស់ ៧,០០០,០០០,០០០ (ប្រាំពីរពាន់លាន) រៀល ដែលគិតជាប្រាក់ដុល្លារប្រមាណ ១,៧៥០,០០០ (មួយលាន ប្រាំពីសែន ប្រាំម៉ឺនដុល្លារអាមេរិក) ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm