ក្រុមការងារស្ម័គ្រចិត្តទទួលបានការពេញចិត្ត និងការកោតសសើរសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

2023/05/13 08:18:07 pm        454

ភ្នំពេញ៖ ការបំពេញការងាររបស់អ្នកស័្មគ្រចិត្តតាមផ្នែកនីមួយៗ គឺទទួលបានការកោតសសើរ និងភាពពេញចិត្តពី កីឡាករ គ្រូបង្វឹក ក៏ដូចគណៈប្រតិភូដែលមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

កំឡុងពេលនៃព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្រុមអ្នកស្ម័គ្រចិត្ត បានរួមចំណែកដើរតួនាទីយ៉ាងសំខាន់ ក្នុងសម្របសម្រួលលើការងារនានា។

អ្នកស្ម័គ្រចិត្តត្រូវបានបែងចែកការងារ ផ្សេងៗគ្នា ដោយអ្នកស្ម័គ្រចិត្តខ្លះ ត្រូវធ្វើការផ្ទាល់ទាក់ទង ធ្វើដំណើរជាមួយកីឡាករ កីឡាការិនី ទៅមកសណ្ឋាគារក៏ដូចជាទីលានប្រកួត។

មួយរយៈនៃការបំពេញការងារនេះ ក្រុមអ្នកស្ម័គ្រចិត្ត ក៏ទទួលបានការកោតសសើរ ចំពោះការ​បំពេញ​ការងារ ពីកីឡាករ ​និងបណ្ដាគណៈប្រតិភូផងដែរ។

ជាក់ស្ដែងវត្តមាន គ្រូបង្វឹកនៃ កីឡាយូដូ របស់ហ្វីលីពីន ក៏ដូចជាក្រុមមន្រ្តីសិង្ហបុរី លើប្រភេទកីឡា គុណដាវ បានបង្ហាញការពេញចិត្តចំពោះការងាររបស់អ្នកស័្មគ្រចិត្តកម្ពុជា។ ពួកគេលើកឡើងថា ក្រុមការងារអ្នកស័្មគ្រចិត្តកម្ពុជា ពិតជាបំពេញការងារបានល្អ ដោយទទួលខុសត្រូវ ជួយ​​សម្រប​សម្រួល​លើការងារជាច្រើន ​ទាំងការធ្វើដំណើរ​ ការបរិភោគ ក៏ដូចជាការងារ​ជាច្រើន​ទៀត​ដែលពួកគេត្រូវការ។

ចំពោះការពេញចិត្តនេះ ក្រុមកីឡាករ គណៈប្រតិភូមកពីបណ្ដាប្រទេសនានា​ ក៏បានផ្ដល់ជូន Pin ដែលមានរូបទង់ជាតិ ប្រទេសខ្លួន ​ជូនក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាវិញដែរ។​ ការផ្ដល់ជូននេះ ដើម្បី​ទុកជាវត្ថុ​អនុស្សាវរីយ៍​ទុកជាការចងចាំ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        62
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        95
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm