ភាពជាប់គាំងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជុំវិញការបង្កើនកម្រិតការខ្ចីប្រាក់បន្ថែម ៣១,៤ សែនកោដិដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបន្ថែមដល់ការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចសកល ខណៈរបាយការណ៍សភាថ្មីមិនសម្អៀង ហៅថាជាហានិភ័យដ៏ធំនៃការក្ស័យធនជាប្រវត្តិសាស្ត្រ ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃខែមិថុនា។

របាយការណ៍របស់ការិយាល័យថវិកាសភាអាមេរិក ដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃសុក្រ បានបញ្ជាក់ពីការព្រមានដំបូងរបស់រដ្ឋមន្ត្រីរតនាគារលោកស្រី Janet Yellen ថា ការក្ស័យធនអាចកើតឡើងនៅថ្ងៃទី១ ដើមខែមិថុនា។
ការិយាល័យបានព្រមានថា មានហានីភ័យដ៏ធំ ដែលរដ្ឋាភិបាលនឹងពុំអាចបំពេញកាតព្វកិច្ចទាំងអស់របស់ខ្លួននៅពេលណាមួយ ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃខែមិថុនា។
អ្នកកាន់ឯកសារថវិការបស់សភា បានកត់សំគាល់ថា ការសងបំណុលសហព័ន្ធ នឹងនៅតែពុំច្បាស់លាស់ នៅក្នុងខែឧសភានេះ ទោះបីជារតនាគារអស់សាច់ប្រាក់ដោយយថាហេតុនៅដើមខែមិថុនាក៏ដោយ។
ប្រធានាធិបតី លោក Joe Biden និងសហសេវិកគណបក្សប្រជាធិបតេយ្យ កំពុងជំរុញឲ្យមានចំណាត់ការបន្ទាន់ ចាប់តាំងពីការចាប់ផ្តើមឆ្នាំ ដើម្បីដាក់កម្រិតអតិបរមាបំណុលស្របច្បាប់លើចំនួន ៣១,៤ សែនកោដិដុល្លារ លើប្រាក់កម្ចីរដ្ឋាភិបាលដោយគ្មានលក្ខខណ្ឌ។

សមាជិកគណបក្សសាធារណៈរដ្ឋ ដែលបានតាមដានយ៉ាងដិតដល់នូវសភាតំណាងរាស្ត្រ មានបំណងកំណត់ថ្មីលើការចំណាយនៅពេលអនាគត ដែលត្រូវកំណត់មុនពេលពួកគេផ្តល់ការអនុញ្ញាតសម្រាប់ការចំណាយបន្ថែមលើកម្ចីឥណទាន សម្រាប់យកបង់ទូទាត់ការចំណាយដែលបានកំណត់កាលពីមុន។