
ម្តាយម្នាក់នៅរដ្ឋ Idaho សហរដ្ឋអាមេរិក ដែលមានជំនឿគិតពីថ្ងៃអវសានលោក ត្រូវបានរកឃើញទោសពីបទសម្លាប់កូន ២នាក់របស់នាង និងអតីតភរិយារបស់ប្តីនាង ជាករណីមួយដែលបានធ្វើឲ្យភ្ញាក់ផ្អើលសហរដ្ឋអាមេរិក។
នាង Lori Vallo និងប្តីរបស់នាង លោក Chad Daybell ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ការឃុបឃិតគ្នា និងការលួចលាក់ក្នុងករណីឃាតកម្ម។ អ្នកកែសម្ផស្សមានអាយុ៤៩ឆ្នាំរូបនេះ ពេលនេះប្រឈមមុខការជាប់ពន្ធនាគារអស់មួយជីវិត។
សាកសពរបស់ Joshua Vallow អាយុ ៧ឆ្នាំ និង Tylee Ryan អាយុ ១៦ឆ្នាំ ត្រូវបានរកឃើញកប់នៅលំនៅឋានរបស់លោក Daybell ក្នុងឆ្នាំ២០២០។
នាង Vallow ត្រូវបានការពារដោយមេធាវីរបស់នាង ដែលបានអង្គុយដោយមិនសប្បាយចិត្តខណៈចៅក្រម បានចេញសាលក្រមរបស់ខ្លួនដោយរកឃើញទោសកំហុសរបស់នាងចំនួន ៦ករណី ពីបទឃាតកម្ម ការឃុបឃិតគ្នា និងទោសឧក្រិដ្ឋក្នុងការក្លែងបន្លំ។
សាច់ញាតិពោរពេញដោយទុក្ខព្រួយនៅខាងក្នុងតុលាការ បានអង្គុយកាន់ដៃគ្នា ខណៈចៅក្រមបានបិទការកាត់ក្តីរយៈពេលជិត ៥សប្តាហ៍។
រដ្ឋអាជ្ញាបានទាមទារឲ្យមានសាក្សី ៦០នាក់ជុំវិញរឿងរ៉ាវនៃការកាត់ទោស និងបាននិយាយលម្អិតនៅពេលមានភស្តុតាងដ៏គួរឲ្យភ័យរន្ធត់ បញ្ជាក់ពីរបៀបដែលកូនៗត្រូវបានសម្លាប់ និងសាកសពរបស់ពួកគេត្រូវបានរកឃើញ។