ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៣នេះ បាន ប្រកាសអនុវត្តវិធានការផ្លូវច្បាប់ចំពោះក្រុមមេដឹកនាំគណបក្សភ្លើងទៀន ដែលមានគម្រោងប្រមូលផ្ដុំបក្សពួក បង្កភាពចលាចល ដល់សន្ដិសុខ សុវត្ថិភាព និងស្ថេរភាពនយោបាយ នៅក្នុងអំឡុង ពេលកម្ពុជា កំពុង ប្រារព្ធព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។
សម្ដេចតេជោបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីអនុវត្តវិធានការច្បាប់ចំពោះទង្វើ
ខុសច្បាប់នានាដែលក្រុមមេដឹកនាំគណបក្សភ្លើងទៀនបង្កឡើង។

