ភ្នំពេញ ៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុន្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋលេខា ធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធស៊ីវិល(វ.ស.ស.) នៅល្ងាចថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានជួបពិភាក្សា និងពិគ្រោះយោបល់មួយចំនួនជាមួយប្រធានបណ្តាញសង្គមស៊ីវិលតាមបណ្តារាជធានី-ខេត្ត នាទីស្តីការគណរដ្ឋមន្រ្តី។
ថ្លែងនៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានធ្វើឲ្យប្រទេសជាតិមានសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះក្នុងនាមយើងជាបណ្តាញសង្គមស៊ីវិលត្រូវតែខិតខំចូលរួមជា មួយរាជរដ្ឋាភិបាលធ្វើយ៉ាងណាឲ្យប្រទេសជាតិយើងកាន់តែមានភាពរីកចំរើនខ្លាំងក្លាបន្ថែមទៀត។
ឯកឧត្តមបានបន្តថា នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្នមានជនអគតិមួយចំនួន បានធ្វើការញុះញង និងចិញ្ចឹមចេតនាចង់បំផ្លិតបំផ្លាញនូវសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែរូបរួមគ្នាទប់ស្កាត់ពួកទាំងនោះឲ្យបាន ហើយក៏ត្រូវបន្តចុះពន្យល់ដល់បងប្អូនប្រជា ពលរដ្ឋឲ្យបានសកម្មបន្ថែមទៀតកុំឲ្យធ្វើតាមនិងស្តាប់តាមការឃោសនាអកុសលរបស់ពួកទាំងនោះ ដែល នាំឲ្យមានបញ្ហាដល់សង្គមជាតិទាំងមូលផងដែរ។
នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម ក៏បានណែនាំបន្ថែមដល់ប្រធានបណ្តាញសង្គម ស៊ីវិលទាំងអស់ត្រូវខិតខំបន្ថែមទៀតក្នុងការប្រមែប្រមូលនូវសមាជិកសមាជិការបស់វ.ស.ស.ឲ្យបានច្រើន បន្ថែមទៀតដើម្បីចូលរួម និងកសាងសង្គមជាតិកម្ពុជាឲ្យកាន់តែរីកចំរើនទៅមុខទៀត និងមួយវិញទៀត គប្បីកុំធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ដោយសារទង្វើអ្វីមិនល្អរបស់យើងផងដែរ៕ ដោយ ៖ បាន ចក់





