ភ្នំពេញ ៖ លោក ជាតិ ខេមរា គ្រូបង្គោលសីដក់ និងឈីនឡូនកម្ពុជាបានថ្លែងថា កីឡាសីដក់ និងឈីនឡូនកម្ពុជានៅចំនួនបីវិញ្ញាសារទៀតដើម្បីប្រកួតជាមួយនឹងការរំពឹងទុកថា នឹងបានមេដាយមាសបន្ថែមទៀត ខណៈការប្រកួតនាពេលកន្លងទៅកីឡាករកម្ពុជាបានប្រាថ្នាយកមេដាយមាសត្រឹមតែ២តែលទ្ធផលដណ្តើមបានរហូតដល់តែ៤នោះ។
ថ្លែងប្រាប់ទូរទស្សន៍ BTV ក្រោយបញ្ចប់ការប្រកួតជាមួយកីឡាករថៃ ដោយលទ្ធផលទទួលបានមេដាយសំរឹទ្ធនារសៀលថៃទី១៣ ខែឧសភា នៅពហុកីឡដ្ឋានជាតិឣូឡាំពិក លោក ជាតិ ខេមរា បានលើកឡើងថា កីឡាករកម្ពុជាយើងពិតជាមានមោទកភាពយ៉ាងខ្លាំង ក្រោយទទួលបានមេដាយមាសហួសពីការចង់បានរបស់យើង ហើយយើងនឹងខិតខំបន្ថែមទៀត ដើម្បីកិត្តិយសជាតិខ្មែរក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នំា២០២៣នេះ។
លោកបន្តថា«យើងមិននឹកស្មានថាកីឡាករខ្មែរយើងទទួលបានមេដាយមាសរហូតដល់តែបួន ក្នុងការប្រកួងកីឡាសីដក់ និងឈីនឡូននេះខណៈការប្រាថ្នារបស់យើងសុំតែពីរប៉ុណ្ណោះលទ្ធផលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករខ្មែរយើង។
កីឡាសីដក់នេះយើងបានដើរក្រោយគេឆ្ងាយ តែលទ្ធ ផលយើងទទួលបានល្អប្រសើរខ្លាំងណាស់»
បើតាមលោក ជាតិ ខេមរា បានឲ្យដឹងផងដែរថា កម្ពុជាទទួលបានមេដាយមាសចំនួនបួន មេដាយប្រាក់១ ខណៈមេដាយសំរឹទ្ធបានចំនួន៩មកហើយលើវិញ្ញាសាកីឡាសីដក់ និងឈីនឡូននេះ បើគិតត្រឹមថ្ងៃទី១៣ ខែឧសភានេះ៕ ដោយ ៖ បាន ចក់





