ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញសារសំឡេង មេដឹកនាំ គណបក្សភ្លើងទៀន លោក ជា ប៉ូច ដែលកំពុងរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាល ខណៈគណបក្សនេះបានចេញសារគំរាមបង្កចលាចលទូទាំងប្រទេស ក្រោមហេតុផល តស៊ូមតិ។
យោងតាមសាររបស់សម្ដេចតេជោ បានបញ្ជាក់ថា៖«ថ្ងៃនេះជាមួយ និងសារគំរាមបង្កចលាចលទូរទាំងប្រទេសក្រោមហេតុផលតស៊ូមតិ ដោយសេចក្តីប្រកាសព័ត៌មានផង និង ដោយការប្រកាសរបស់ រ៉ុង ឈុន ផង។ ខ្ញុំក៍ទទួលបានលិខិតរបស់ប្រធានគណបក្ស ភ្លើងទៀន សុំជួបសំដែងការគួរសមដែលនាំមកដោយ ជា ប៉ូច ។
សម្ដេចតេជោ ចោទសួរថា តើ ភ្លើង ទៀង ចង់បានអ្វីពិតប្រាកដ បានជាបញ្ជូនសារដ៍ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញ ការបោះឆ្នោត?
សម្ដេចបញ្ជាក់ថា ពហិការមិនចូលរួមការបោះឆ្នោត តែទម្លាក់កំហុសឲ្យ គ.ជ.ប ឬ ក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីស្ថាប័នទាំងពីរបដិសេដ្ឋមិនឲ្យចុះឈ្មោបោះឆ្នោត ដែលវាជាកំហុសរបស់គណបក្សផ្ទាល់។
សម្រាប់លិខិតសុំជួបបែរជាប្រើ ជា ប៉ូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំខ្ញុំប្រហែល ២ ខែមុននេះទៅវិញ។
សម្ដេចតេជោក៏បានបង្ហាញ សំឡេង ជា ប៉ូច ដែលបាននិយាយ និងផ្សព្វ ផ្សាយកន្លងមកផងដែរ។
សម្ដេចបញ្ជាក់ថា ៖«ខ្ញុំក៍ចង់បានការពន្យល់ពី ជា ប៉ូច តើរបៀបទម្លាក់ខ្ញុំដោយវិធីណា?»។ អាស្រ័យដោយភាពមិនច្បាស់លាស់ និងដោយជាប់រវល់ផង ខ្ញុំ សូមកំណត់យក ម៉ោង ៩ ថ្ងៃ៣០ ខែកក្កដា ឆ្នាំ ២០២៣ នៅវិមាន សន្តិភាព គឺជួបគ្នាក្រោយការបោះឆ្នោត»៕
