ភ្នំពេញ៖ កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា ស្រួង ភាវី នាព្រឹកថ្ងៃទី១៤ ខែឧសភានេះថា ថវិកាដែលអ្នកនាងទទួលបានពីការប្រកួតកីឡាទាំងអស់ ទៅក្នុងមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់កុមារកម្ពុជា។
ភាវី បានសរសេរថា រាល់ថវិកាដែលខ្ញុំប្រកួតបានជ័យជម្នះ បានទាំងប៉ុន្មានក្នុងការប្រកួតឈ្នះ ឬចាញ់ទោះតិចក្ដីច្រើនក្ដីគឺ ខ្ញុំប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ ទាំងអស់ ។
ភាវី បញ្ពាក់ថា ហើយតាមពិតទៅខ្ញុំមិនមែន ជាមានទ្រព្យធនច្រើនអីទេ តែខ្ញុំធ្វើនេះ គឺព្រោះចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុន និងឥឡូវ ហើយទៅអនាគតគឺនៅដដែល ។
អ្នកនាងបន្តថា សកម្មភាពនេះ ជាការជួយដល់ប្អូនៗនៅក្នុងប្រទេសខ្មែរដែលត្រូវការជំនួយជាចាំបាច់ ក្នុងការស្វែងរកការរៀនសូត្រ ក្រេបយកចំណេះដឹងទៅអនាគត ��ខ្ញុំផ្ទាល់ទាំងបេះដូង និងអាយុជីវិត គឺខ្ញុំលះបង់ដើម្បីកម្ពុជា ៕




