ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ មានការប្រកួតប្រភេទកីឡាចំបាប់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាអគារ CCIC ជ្រោយចង្វា មានកីឡាករចំនួន ៧ប្រទេសចូលរួមប្រកួត ។
យោងតាមតារាងរៀបចំការប្រកួតចំ បានឲ្យដឹងថា សម្រាប់កីឡាករទាំង៧ប្រទេសចូលរួមប្រកួត រួមមាន៖ កីឡាករវៀតណាម ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ឡាវ និងកីឡាករកម្ពុជា ។
សម្រាប់ការប្រកួតនេះ ក្នុងនោះមានទម្ងន់៥៥គីឡូក្រាម, ៦០គីឡូក្រាម, ៦៣គីឡូក្រាម, ៦៧គីឡូក្រាម, ៧២គីឡូក្រាម, ៧៧គីឡូក្រាម, ៨២គីឡូក្រាម, ៨៧គីឡូក្រាម, ៩៧គីឡូក្រាម និង១៣០គីឡូក្រាម ខណៈការប្រកួតលើកីឡាប្រភេទនេះ ក៏មានកីឡាករកម្ពុជាច្រើនរូប បានចូលរួមប្រកួតផងដែរ ៕អត្ថបទ បាន សុខរិទ្ធិ





