អ៊ីស្រាអែល និងក្រុមអ៊ីស្លាមជីហាត បានព្រមព្រៀងគ្នាលើឈប់បាញ់នៅតំបន់ហ្គាហ្សា

2023/05/14 08:19:16 pm        357

បទឈប់បាញ់មួយរវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាត បានចូលជាធរមានជាផ្លូវការហើយកាលយប់ថ្ងៃសៅរ៍ ។ កិច្ចព្រមព្រៀងឈប់បាញ់ដែលមានការសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីបនេះ មានន័យថា ត្រូវបញ្ឈប់ការបាញ់ផ្លោងឆ្លងកាត់ព្រំដែនដ៏អាក្រក់បំផុត ចាប់តាំងពីសង្រ្គាម១០ថ្ងៃ ក្នុងឆ្នាំ២០២១មក។

ការប្រយុទ្ធគ្នាបានធូរស្រាលបន្តិចម្តងៗ ហើយផ្លូវនានា ក្នុងតំបន់ហ្គាហ្សា ដែលស្ងប់ស្ងាត់នោះ ឥឡូវនេះ សម្បូរទៅដោយជនជាតិប៉ាឡេស្ទីន ។

ប្រជាជនខ្លះ បានសម្ដែងភាពសប្បាយរីករាយ និងបានចុចស៊ីផ្លេរថយន្ដ ខណៈអ្នកផ្សេងទៀតបានធ្វើដំណើរទៅកាន់លំនៅឋានរបស់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នាដើម្បីបង្ហាញការគោរពរបស់ខ្លួន។

សេចក្ដីថ្លែងការណ៍មួយចេញពីនាយករដ្ឋមន្រ្ដី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ទីប្រឹក្សាសន្ដិសុខជាតិរបស់ប្រទេសអ៊ីស្រាអែលបានអរគុណប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ ស៊ីស៊ី ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុងគែរ នៅក្នុងជម្លោះនេះ។ ក្រុមអ៊ីស្លាមជីហាត ក៏បានបញ្ជាក់ពីកិច្ចព្រមព្រៀងនេះដែរ ។

អ្នកនាំពាក្យក្រុមអ៊ីស្លាមជីហាត លោក តារេក ស៊ីលមី បាននិយាយថា ភាគីក្រុមជីហាត បានបញ្ជាក់ថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានចាប់ផ្ដើមនេះ គឺមិនត្រូវទម្លាក់គ្រាប់បែកលើលំនៅឋាននានារបស់ពលរដ្ឋក្នុងតំបន់ហ្គាហ្សាឡើយ។ ហើយបញ្ឈប់គោលនយោបាយសម្លាប់មេដឹកនាំកងពល អាល់គុដ (Al-Quds) និងការបំផ្លាញលំនៅឋានរបស់ជនជាតិប៉ាឡេស្ទីន។

នៅក្នុងអំឡុងពេលយុទ្ធនាការ៥ថ្ងៃកន្លងមកនេះ អ៊ីស្រាអែលបានសម្លាប់មេបញ្ជាការសំខាន់ៗរបស់ក្រុមជីហាត៥នាក់ ហើយបានបំផ្លាញសំណង់យោធាអស់មួយចំនួន។

យ៉ាងហោចណាស់ជនស៊ីវិល១០នាក់ ក្នុងនោះរួមមានស្រ្ដី និងកុមារ បានស្លាប់ផងដែរនៅក្នុងតំបន់ហ្គាហ្សានៅក្នុងអំឡុងពេលប្រយុទ្ធគ្នា ហើយភាគីអ៊ីស្រាអែល មានមនុស្សពីរនាក់ក្នុងនោះមានស្រ្ដីជនជាតិអ៊ីស្រាអែលម្នាក់ និងអ្នកធ្វើការជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ដោយការបាញ់គ្រាប់រ៉កែតរបស់ប៉ាឡេស្ទីន ចូលទៅក្នុងប្រទេសអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm