ព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយបានបោកបក់ទៅជិតតំបន់ឆ្នេរសមុទ្ររបស់ប្រទេសបង់ក្លាដែស និងសហភាពមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យនេះ ដោយបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋានទៅកាន់ទីមានសុវត្ថិភាព ដោយសារលំនៅឋានចាស់ៗរបស់ពួកគេ ស្ថិតនៅលើតំបន់លវាលទំនាប។

ព្យុះស៊ីក្លូន Mocha ដែលនាំមកនូវខ្យល់កម្លាំង២១០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចនាំឲ្យនីវ៉ូទឹកសមុទ្រឡើងកម្ពស់៤ម៉ែត្រ ដែលនឹងប៉ះពាល់ដល់មនុស្សជាង២លាននាក់ដោយផ្ទាល់នៅចំផ្លូវរបស់ព្យុះនេះ ភាគច្រើននៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin របស់សហភាពមីយ៉ាន់ម៉ា។

មជ្ឈមណ្ឌលផ្កាយរណបរបស់អង្គការសហប្រជាជាតិ បានព្រមានថា ប៉ុន្តែពលរដ្ឋជាច្រើនអាចរងការប៉ះពាល់ ខណៈព្យុះនេះ បានបោះពួយដល់ដីគោកពីឆកសមុទ្រ Bengal ។
ទូរទស្សន៍រដ្ឋ MRTV របស់មីយ៉ាន់ម៉ា បានបញ្ចេញវីដអូដែលបង្ហាញពីស្ត្រី និងកុមារជាច្រើន កំពុងត្រូវបានជម្លៀសទៅកាន់សាលារៀនមួយ ខណៈក្រុមកុមារ និងមនុស្សចាស់រ៉ូហ៊ីងយ៉ា ត្រូវបានបញ្ជូនឲ្យស្នាក់នៅជំរំបណ្ដោះអាសន្នផ្សេងទៀត ។
កងជីវពលជនជាតិភាគតិចដ៏សំខាន់មួយ និងការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា មនុស្សយ៉ាងហោចណាស់១០ម៉ឺននាក់ នៅក្នុងរដ្ឋក្រីក្រ Rakhine របស់សហភាពមីយ៉ាន់ម៉ា បានផ្លាស់ទៅកាន់តំបន់មានសុវត្ថិភាពនានា កាលពីសប្ដាហ៍មុន ។
OCHA និយាយថា មនុស្សប្រហែល៦លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌បន្ទាន់ ហើយមនុស្ស១,២លាននាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាននៅក្នុងរដ្ឋ Rakhine និងភាគនីរតី នៃសហភាពមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសារវិបត្តិនយោបាយ ក្រោយរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ កុម្ភៈ២០២០១ ៕