ថៃ៖ គណបក្សប្រឆាំងថៃចំនួន២ កំពុងប្រជែងគ្នាយ៉ាងប្រកៀកប្រកិតក្នុងការប្រកាសជ័យជម្នះ កាលពីយប់ថ្ងៃអាទិត្យទី១៤ឧសភា ខណៈចំនួនសន្លឹកឆ្នោតដែលត្រូវបានរាប់ បានធ្វើឲ្យគណបក្សទាំងពីរ មានសំឡេងប្រកៀកប្រកិតគ្នាក្នុងការប្រជែងដឹកនាំរដ្ឋាភិបាលថ្មី។

ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនាំឲ្យគបក្សបោះជំហានទៅមុខឬ Move Forward និងគណបក្ស ភើថៃ (Pheu Thai)របស់គ្រួសារមហាសេដ្ឋី Shinawatra នាំមុខលើគណបក្សកាន់អំណាចដែលត្រូវបានគាំទ្រដោយ អ្នកបន្តវេនពីក្រុមអ្នកមានទ្រព្យសម្បត្តិ ក្រុមអភិរក្សនិយម និងក្រុមឧត្ដមសេនីយ៍ដ៏មានឥទ្ធិពលលើស្ថាប័នសំខាន់ក្នុងភាពចលាចលរយៈពេល២ទសវត្សន៍កន្លងទៅនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ី-អាគ្នេយ៍មួយនេះ។
ថ្លែងបន្ទាប់ពីការរាប់សន្លឹកឆ្នោតបាន៥០% លោកស្រី Paetongtarn Shinawatra ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្ស Pheu Thai បាននិយាយថា លោកស្រីសប្បាយចិត្តជំនួសគណបក្សបោះជំហានទៅមុខ។
លោកស្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សំឡេងរបស់ប្រជាជនគឺសំខាន់បំផុត ។
គណបក្សបោះជំហានទៅមុខ បានមើលឃើញការកើនខ្លាំងក្នុងការស្ទង់មតិ និងកំពុងវិនិយោគលើយុវជន រួមទាំងចំនួនអ្នកបោះឆ្នោតលើកដំបូងចំនួន៣,៣លាននាក់ ដែលបានចេញទៅបោះឆ្នោតក្នុងកម្លាំងជំរុញរបៀបវារៈរំដោះជាតិរបស់ខ្លួន រួមទាំងរំលាយភាពជាប់គាំង ធ្វើឲ្យតួនាទីនយោបាយរបស់យោធាចុះខ្សោយ និងការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងលើការប្រមាថព្រះមហាក្សត្រ ដែលក្រុមអ្នករិះគន់និយាយថា ត្រូវបានប្រើដើម្បីដាក់សម្ពាធលើក្រុមប្រឆាំង។មេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លឹមចារឺនរ៉ាត់ (Pita Limjaroenrat ) នៅក្នុងសន្និសីទសារព័ត៌មាន បានច្រានចោលការចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សគាំទ្រដោយយោធា ដែលលោកបានព្យាករណ៍ថា មិនអាចបន្តកាន់តំណែងទៀតបានឡើយ៕