អាមេរិក៖ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក Alejandro Mayorkas បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនជនអន្តោប្រវេសន៍នៅតាមព្រំដែនសហរដ្ឋអាមេរិកភាគខាងត្បូង បានធ្លាក់ចុះប្រហែលពាក់កណ្ដាល ចាប់តាំងពីវិធានការរឹតត្បឹតការចម្លងវីរុស Covid-19 ត្រូវបានដកចេញកាលពីថ្ងៃព្រហស្បតិ៍ទី១២ឧសភា សប្ដាហ៍មុន។

លោក Mayorkas បាននិយាយក្នុងកម្មវិធី របស់ទូរទស្សន៍CNN ថា ជាង២ថ្ងៃកន្លងទៅនេះ អង្គភាពល្បាតព្រំដែនសហរដ្ឋអាមេរិក បានមើលឃើញការធ្លាក់ចុះប្រមាណ៥០% នៃចំនួនអ្នករង់ចាំឆ្លងព្រំដែន បានថយចុះផ្ទុយពីអ្វីដែលយើងបានមើលឃើញកាលពីដើមសប្ដាហ៍នេះ មុនវិធានការទប់ស្កាត់ការឆ្លងវីរុស COVID-19 មាត្រា៤២ បានបញ្ចប់លើការធ្វើអន្តោប្រវេសន៍ កាលពីថ្ងៃព្រហស្បតិ៍។
ប៉ុន្តែលោកបានព្រមានថា វាឆាប់រហ័សពេក ពុំអាចប្រាប់បានថាតើការកើនឡើងចំនួនជនអន្តោប្រវេសន៍នេះ ឈានដល់កម្រិតខ្ពស់បំផុតឬ យ៉ាងណា។
គួររម្លឹកថាការរឹត្បិតការឆ្លងវីរុស Covid-19 ដែលត្រូវគេស្គាល់ថាមាត្រា២៤ ត្រូវបានអនុវត្តន៍ដោយរដ្ឋបាលរបស់លោក Trump កាលពីឆ្នាំ២០២០ និងបានបន្តដល់រដ្ឋបាលលោក Biden រហូតដល់ថ្ងៃផុតកំណត់ កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ។
ការរឹតត្បិតនេះ បានអនុញ្ញាតឲ្យរដ្ឋបាលទាំង២ ពន្លឿនការបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតពួកគេវិញ ដោយពុំបានផ្ដល់សិទ្ធិសុំជ្រកកោន នៅក្នុងសហរដ្ឋអាមេរិកឡើយ៕