ទួរគី៖ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និយាយថា លទ្ធផលបច្ចុប្បន្ន បានបង្ហាញលោកថាឈានឆ្ពោះឆ្ងាយពីបេក្ខជនលោក Kemal Kilicdaroglu ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានបញ្ឈប់ភ្លាមៗពីការប្រកាសជ័យជំនះដាច់ឆ្ងាយ។ នៅក្នុងសុន្ទរកថាដ៏មុតមាំទៅកាន់ហ្វូងមនុស្សដែលកំពុងរីករាយ នៅខាងក្រៅទីស្នាក់ការគណបក្សAK របស់លោក ក្នុងទីក្រុងអង់ការ៉ា លោក Erdogan និយាយថា លោកនឹងគោរពការសម្រេចចិត្តរបស់ប្រជាជន ប្រសិនបើការបោះឆ្នោតប្រធានាធិបតីត្រូវឈានទៅរកការបោះឆ្នោតជុំទី២។

រហូតមកដល់ពេលនេះលោក Erdogan បានបង្ហាញពីចំណុចល្អប្រសើរជាងការរំពឹងទុកក្នុងការប្រកួតប្រជែងដើម្បីបន្ថែមពេលវេលាក្នុងការគ្រប់គ្រងរយៈពេល២០ឆ្នាំរបស់លោក។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានឲ្យដឹងថា តាមរយៈការរាប់សន្លឹកឆ្នោតបានជាង៩៦ភាគរយ លោក Erdogan មានសំឡេងគាំទ្រនាំមុខសន្លឹកឆ្នោត៤៩,៤៤ ភាគរយ ចំណែកលោក Kilicdaroglu ទទួលបាន ៤៤,៨៦ ភាគរយ។ ពួកគេបានព្រមានពីការសន្និដ្ឋានលឿនពេកនៅក្នុងប្រទេសបែងចែកច្រើនដែលកំពុងស្ថិតក្នុងភាពជាប់គាំងខាងនយោបាយ។ ការបោះឆ្នោតត្រូវបានគេមើលឃើញថាជាការសម្រេចលើវិធីសាស្ត្រប្រើអំណាចផ្តាច់ការកាន់ខ្លាំងឡើងរបស់លោក Erdogan ។ វាត្រូវបានកំណត់ដើម្បីផ្តល់ឲ្យសម្ព័ន្ធភាពកាន់អំណាចរបស់លោកភាគច្រើន នៅក្នុងសភាដែលនឹងផ្តល់ឲ្យលោកនូវផ្លូវដ៏សំខាន់ឈានទៅរកការបោះឆ្នោតជុំទី២ នៅថ្ងៃទី២៨ ខែឧសភា៕
