បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 ព្រមានពីចក្ខុវិស័យសេដ្ឋកិច្ច ខណៈវិបត្តិបំណុលអាមេរិកកាន់តែធ្ងន់ធ្ងរ

2023/05/15 05:32:23 pm        529

ក្រុមមេដឹកនាំហិរញ្ញវត្ថុនៃប្រទេសមានឧស្សាកម្មទាំង៧ ឬG7 បានព្រមានអំពីវិបត្តិបំណុលសហរដ្ឋអាមេរិក និងការជំរុញការប្រុងប្រយ័ត្នស្របពេលភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចសកលកាន់តែយ៉ាប់យ៉ឺនខ្លាំងក្នុងជំនួបរយៈពេល៣ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ ប៉ុន្តែសេចក្ដីថ្លែងការណ៍របស់ខ្លួនពុំបានលើកឡើងពីការប៉ាន់ប្រមាណរបស់ប្រព័ន្ធផ្សព្វផ្សាយពីការដាក់គោលដៅរឹតត្បិតការវិនិយោគក្នុងប្រទេសចិននោះទេ។

ការជួបជុំនៅក្នុងទីក្រុង Niigata របស់ប្រទេសជប៉ុន បានកើតឡើងខណៈក្រុមអ្នករៀបចំគោលនយោបាយសកលកំពុងប្រញាប់ប្រញាល់ទប់ស្កាត់ការខកខានសងបំណុលដ៏ច្រើន ពីសំណាក់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ។

ខណៈដែលសេចក្តីថ្លែងការណ៍នេះ ពុំបាននិយាយពីភាពជាប់គាំងនៃប្រាក់បំណុលរបស់សហរដ្ឋអាមេរិក សេចក្ដីថ្លែងការណ៍រួមនេះ បានសង្កត់ធ្ងន់លើការពិភាក្សាជាច្រើន។

ភាពជាប់គាំងបានរង្គោះរង្គើដល់ទីផ្សារ ខណៈការចំណាយលើប្រាក់កម្ចី បានកើនឡើងដ៏គំហុកពីសំណាក់សហរដ្ឋអាមេរិក និងធនាគារកណ្ដាលរបស់សហភាពអឺរ៉ុប។

ក្រុមរដ្ឋមន្ត្រីទាំងនោះ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា យើងចាំបាច់ត្រូវបន្តការប្រុងប្រយ័ត្ន និងរក្សាភាពរហ័សរហួន និងមានភាពបត់បែនក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់យើងស្របពេលភាពមិនច្បាស់លាស់បានកើនឡើង អំពីចក្ខុវិស័យសេដ្ឋកិច្ចសកល។

រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ដែលបាននិយាយជាលើកដំបូងថាការខកខានសងបំណុលរបស់សហដ្ឋអាមេរិក អាចកើតមាននៅប៉ុន្មានសប្ដាហ៍ខាងមុខ ប្រសិនបើមិនដោះស្រាយទេនោះ បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ថា ភាពជាប់គាំងនេះ កាន់តែលំបាកជាងកាលពីកន្លងទៅ ប៉ុន្តែនៅតែសង្ឃឹមថានឹងអាចមានដំណោះស្រាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm