មីយ៉ាន់ម៉ា៖ ខ្យល់ព្យុះដ៏មានឥទ្ធិពលមួយមេ បានបក់ចូលទៅកាន់ឆ្នេរសមុទ្រនៃប្រទេសបង់ក្លាដែស និងសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ដែលបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់សែននាក់ទៅកាន់ទីតាំងដែលមានសុវត្ថិភាព ដោយមនុស្សជាច្រើនចេញមកពីលំនៅឋានដ៏ទ្រុឌទ្រោមនៅតំបន់ទំនាប ខណៈតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានក្នុងស្រុករបស់មីយ៉ាន់ម៉ា ឱ្យដឹងថា ក៏មានអ្នកស្លាប់យ៉ាងហោចណាស់ ៣នាក់ដែរ។
ព្យុះស៊ីក្លូន Mocha ដែលមានកម្លាំងខ្យល់រហូតដល់ទៅ ២១០គីឡូម៉ែត្រ ក្នុងមួយម៉ោង អាចរុញឲ្យទឹកសមុទ្រកើនឡើងរហូតដល់ ១២ហ្វីត (៤ម៉ែត្រ) ដែលប៉ះពាល់ដល់មនុស្សជាង ២លាននាក់ដោយផ្ទាល់ នៅលើផ្លូវធ្វើដំណើររបស់ព្យុះនេះ ដែលភាគច្រើននៃមនុស្សរស់នៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin របស់ប្រទេសមីយ៉ាន់ម៉ា។
មជ្ឈមណ្ឌលផ្កាយរណបរបស់អង្គការសហប្រជាជាតិ បានព្រមានថា ប៉ុន្តែមនុស្សជាច្រើនទៀតអាចរងផលប៉ះពាល់កាន់តែខ្លាំង នៅពេលព្យុះនេះ បក់បោកចេញពីឆកសមុទ្រ Bengal ចូលទៅដល់ដីគោក ។
មន្ត្រីជួយផ្តល់ជំនួយគ្រោះមហន្តរាយ លោក Mijanur Rahman នៅប្រទេសជិតខាងបង់ក្លាដែស ដែលបានជម្លៀសមនុស្សប្រហែល ៣០០. ០០០នាក់ មុនពេលព្យុះនេះ ត្រូវបានគេរំពឹងថា នឹងបោកបក់ដល់ដីគោកនៅវេលាប្រហែលថ្ងៃត្រង់ បាននិយាយថា៖ «ការសង្គ្រោះជីវិតគឺជាអាទិភាពចម្បងរបស់យើង»។
ព្យុះស៊ីក្លូនស្ថិតនៅក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឲ្យមានការខូចខាតដ៏ធំបំផុត នៅក្នុងពិភពលោក ជាពិសេសប្រសិនបើព្យុះនេះបង្កប៉ះពាល់ដល់តំបន់ទំនាប និងតំបន់សមុទ្រ ដែលមានប្រជាជនរស់នៅយ៉ាងច្រើន នៅប្រទេសអាស៊ីខាងត្បូងមួយនេះ។
ឆកសមុទ្រ Bengal ជាតំបន់ដែលរួមមានតំបន់ឆ្នេរសមុទ្រ ក្នុងប្រទេសបង់ក្លាដែស ឥណ្ឌា មីយ៉ាន់ម៉ា និងប្រទេសថៃនោះ ប្រឈមនឹងព្យុះស៊ីក្លូនមួយចំនួន ដែលសម្លាប់មនុស្សច្រើនបំផុតក្នុងពិភពលោក។
លោក Roxy Mathew Koll អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនៅវិទ្យាស្ថានឧតុនិយមត្រូពិចរបស់ឥណ្ឌា នៅទីក្រុង Pune បាននិយាយថា ព្យុះស៊ីក្លូននៅឆកសមុទ្រ Bengal កាន់តែមានកម្លាំងខ្លាំងឡើងៗយ៉ាងឆាប់រហ័ស មួយផ្នែកដោយសារតែបម្រែបម្រួលអាកាសធាតុ៕