អ៊ីស្រាអែល៖ ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់បានចេញតវ៉ាទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ប្រឆាំងផែនការដ៏ចម្រូងចម្រាសបំផុតរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការគ្រប់គ្រងយ៉ាងណែនលើតុលាការកំពូល។
ការតវ៉ាជាបន្តបន្ទាប់ដែលពេលនេះបានឈានចូលថ្ងៃសប្ដាហ៍ទី១៩ជាប់គ្នា បានកើតឡើងក្នុងទ្រង់ទ្រាយតូចជាងមុន កាលពីថ្ងៃសៅរ៍ ដោយសារតែការបាញ់ឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធក្នុងតំបន់ការហ្គាហ្សា។
យោងតាមក្រុមមន្ត្រីប៉ាឡេស្ទីន ការតវ៉ាទ្រង់ទ្រាយធំនៅទីក្រុង Tel Aviv បានចាប់ផ្ដើមនៅម៉ោង១៩ ម៉ោងក្នុងស្រុក ប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ក្នុងតំបន់ហ្គាហ្សា (Gaza) បានព្រមព្រៀងលើបទឈប់បាញ់មួយ ដែលបានចូលជាធរមាននៅម៉ោង២២ ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។

បើទោះបីជាបទឈប់បាញ់កំពុងត្រូវបានសម្រេចជាចុងក្រោយក្ដី តែភាគីទាំង២នៅតែបន្តបាញ់ប្រហារ ដែលគេបានលឺសំឡេងស៊ីរ៉ែនវាយឆ្មក់តាមអាកាស នៅតំបន់ជាក្រុង Tel Aviv ហើយយោធារបស់អ៊ីស្រាអែលប្រកាសថាខ្លួនបានវាយប្រហារចំលើប៉ុស្តិ៍បញ្ជាការដ្ឋានប្រតិបត្តិការរបស់ក្រុមអ៊ីស្លាមជីហាត ចំនួន៦កន្លែង។
កំណែទម្រង់តាមផែនការ ដែលនឹងផ្ដល់អំណាចឲ្យរដ្ឋាភិបាលគ្រប់គ្រងលើក្រុមចៅក្រមរហូតដល់តុលាការកំពូល និងអនុញ្ញាតឲ្យសភាមានសិទ្ធិទាត់ចោលសេចក្ដីសម្រេចសជាច្រើន ត្រូវបានផ្អាក ក្រោយក្រុមប្រឆាំងបានរៀបចំការតវ៉ាទ្រង់ទ្រាយធំបំផុត ជាច្រើននៅតាមដងផ្លូវនានាមិនធ្លាប់មាននៅទូទាំងប្រទេសអ៊ីស្រាអែល៕