រដ្ឋបាល​រាជធានី​ភ្នំពេញ​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​ក្រហម​អត់ធ្មត់​បន្តិចទៀត​

2021/05/06 07:47:28 pm        146

​ភ្នំពេញ៖ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​សុំ​អធ្យាស្រ័យ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​ទាំងអស់ ឲ្យ​មានការ​អត់ធ្មត់​បន្តិច​ទៀត ខណៈ​អាជ្ញាធរ​បន្ត​បិទ​រយៈពេល​១​សប្តាហ៍​ទៀត ដោយសារ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មិន​ទាន់មាន​សញ្ញា​ថយ​ចុះ​នោះ​។​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​សេចក្តី​សម្រេច​លេខ ១០០/២១ សសរ ចុះ​ថ្ងៃទី​០៥ ខែ​ឧស ភា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការដាក់ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​រាជ​ធា នី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​បែង​ចែកជា “​តំបន់​ក្រហម​” “​តំបន់​លឿងទុំ​” និង “​តំបន់​លឿង​” នា​ព្រឹក​ថ្ងៃទី​៦ ខែឧសភា នេះ លោក កើត ឆែ បាន​លើកឡើងថា ការ​បន្ត​បិទ​ខ្ទប់​ប្រជា ពលរដ្ឋ​មិន​ឲ្យ​ចេញពី​តំបន់​ក្រហម រយៈពេល​៧​ថ្ងៃ​ទៀត​នេះ គឺ​ដើម្បី​ការពារ​អាយុជីវិត​ពល​រដ្ឋ តែប៉ុណ្ណោះ មិនមែនជា​ការបិទ​សិទ្ធិសេរីភាព​អ្វី​នោះឡើយ​។​

​លោក កើត ឆែ បាន​បញ្ជាក់​ថា ការសម្រេច​បិទ​ខ្ទប់​រយៈពេល​មួយ​សប្តាហ៍​ទៀត​នេះ គឺ​បែង​ចែកជា តំបន់​បី គឺ​តំបន់​ក្រហម តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ហើយ​តំបន់​នីមួយៗ ត្រូវបាន​អាជ្ញាធរ កំណត់​ច្បាស់លាស់​ហើយ កាលពី​ម្សិលមិញ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ផងដែរ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​អះអាង ផងដែរ​ថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ ដែល​ស្ថិតនៅក្នុង​តំបន់​ក្រហម មាន​ចំនួន​ជិត​២០​ម៉ឺន​នាក់ ហើយ ដែល​បានធ្វើ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ខណៈ​នៅ​សេសសល់ ក្រុមការងារ កំពុង​បន្ត​ចាក់​ជូន រហូតដល់​អស់ ដូច​ការគ្រោងទុក​រប​ស់រាជ​រដ្ឋាភិបាល​។​

​យ៉ាងណាក៏ដោយ អាជ្ញាធរ​ភ្នំពេញ បាន​បន្ត​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​មានការ​ប្រុង ប្រយ័ត្ន​បន្ថែមទៀត ដោយ​បន្ត​អនុវត្ត​វិធាន​បង្ការ​ទប់ស្កាត់​កូ​វីដ​-១៩​នេះ ជាពិសេស​គឺ​កុំ​ភ្លេច «៣​ការពារ ៣​កុំ​» ស្របទៅតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​កម្ពុជា នាពេល​កន្លង​ទៅនោះ​៕ ​អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm