គណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ចប់ការរាប់សន្លឹកឆ្នោតនៅព្រឹកថ្ងៃចន្ទនេះ និងបានប្រកាសពីជ័យជម្នះរបស់គណបក្សបោះជំហានទៅមុខ ឬ Move Forward Party នៅក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ឧសភា ។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក Ittiporn Boonpracong បាននិយាយថាគណបក្សបោះជំហានទៅមុខ បានឈ្នះនៅមណ្ឌលបោះឆ្នោតតំណាងរាស្ត្រចំនួន១១២អាសនៈ និងតារាងបេក្ខជនរាយឈ្មោះរបស់គណបក្សចំនួន៣៩អាសនៈ ដែលតាមពីក្រោយដោយគណបក្ស Pheu Thai បានឈ្នះនៅមណ្ឌលបោះឆ្នោតតំណាងរាស្ត្រចំនួន១១២អាសនៈ និងតារាងរាយឈ្មោះបេក្ខជនរបស់គណបក្សចំនួន២៩ អាសនៈ គណបក្ស Bhumjaithai បានឈ្នះ នៅមណ្ឌលបោះឆ្នោតតំណាងរាស្ត្រចំនួន៦៨អាសនៈ និងតារាងរាយឈ្មោះបេក្ខជនរបស់គណបក្សចំនួន៣ង
អាសនៈ គណបក្ស Palang Pracharathបានឈ្នះ នៅមណ្ឌលបោះឆ្នោតតំណាងរាស្ត្រចំនួន៣៩អាសនៈ និងតារាងរាយឈ្មោះបេក្ខជនរបស់គណបក្សចំនួន១ អាសនៈ និងគណបក្សរួមសាងជាតិថៃ បានឈ្នះនៅមណ្ឌលបោះឆ្នោតតំណាងរាស្ត្រ២៣ អាសនៈ និងតារាងរាយឈ្មោះបេក្ខជនរបស់គណបក្សចំនួន១អាសនៈ។
ក្នុងចំណោមគណបក្សផ្សេងទៀត គណបក្សប្រជាធិបតេយ្យ បានឈ្នះនៅមណ្ឌលបោះឆ្នោតតំណាងរាស្ត្រចំនួន២២អាសនៈ និងតារាងបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សចំនួន៣អាសនៈ គណបក្ស Chartthaipattana បានឈ្នះនៅមណ្ឌលបោះឆ្នោតតំណាងរាស្ត្រ៩អាសនៈ គណបក្ស Prachachat បានឈ្នះនៅមណ្ឌលបោះឆ្នោតតំណាងរាស្ត្រ៧អាសនៈ និងតារាងរាយឈ្មោះបេក្ខជនរបស់គណបក្ស២អាសនៈ គណបក្ស Thai Sang Chartបានឈ្នះនៅមណ្ឌលបោះឆ្នោតតំណាងរាស្ត្រចំនួន៥ អាសនៈ គណបក្ស Pheu Thai Ruam Palang បានឈ្នះនៅមណ្ឌលបោះឆ្នោតតំណាងរាស្ត្រ២អាសនៈ គណបក្ស Chartpattanakla បានឈ្នះនៅមណ្ឌលបោះឆ្នោតតំណាងរាស្ត្រ១អាសនៈ គណបក្ស Seriruamthai ទទួលបាន១អាសនៈ និង Thai Sang Thai ទទួលបាន១អាសនៈ៕