កំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនបងប្អូនអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង ចំនួន១៥០នាក់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង ជាអគ្គ លេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត ជាប្រធានកិតិ្តយសសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមប្រតិភូអមដំណើ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងបងប្អូនអតីត យុទ្ធជនខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការសាក សួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមជូន ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលជានិច្ចកាល សម្ដេចតែងតែបានគិតគូរដល់ សុខទុក្ខ របស់បងប្អូនអតីត យុទ្ធជនយើងជានិច្ច និងបានថ្លែងអំណរគុណចំពោះ បងប្អូនអតីត យុទ្ធជនដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធានគណបក្ស។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ចការសាងសង់ផ្ទះ ការផ្តល់របបសន្តិសុខសង្គម ជាពិសេសការពិនិត្យសុខភាព ដោយឥតគិតថ្លៃ និងការទទួលប្រាក់សោធននិវត្តន៍ជាម រាល់ខែជាប្រចាំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់បង ប្អូនអតីតយុទ្ធជនយើងកាន់តែប្រសើរឡើងថែមទៀត។
ការបំពាក់មេដាយជូនដល់បងប្អូនអតីតយុទ្ធជននា ពេលនេះ គឺជាការគិតគូរខ្ពស់
របស់ប្រមុខដឹកនាំ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការលើក កិត្តិយស និងការតបស្នងនូវអ្វី ដែលបងប្អូនសមាជិក នៃ អតីតយុទ្ធជនរបស់យើង បានចូលរួមចំណែកក្នុងការ ការពារបូរណ ភាពទឹកដីនាំមកនូវ សុខសន្តិភាពនិងការ អភិវឌ្ឍលើគ្រប់វិស័យ៕ ហុង វាស្នា










