មេដឹកនាំក្រុមប្រទេសទាំង៧ (G7) កំណត់គោលដៅលើថាមពលរបស់រុស្ស៊ី និងពាណិជ្ជកម្មក្នុងវិធានការទណ្ឌកម្មថ្មី

2023/05/15 09:57:19 pm        275

បណ្ដាមេដឹកនាំនៃក្រុមប្រទេសទាំងប្រាំពីរ (G7) គ្រោងនឹងរឹតបន្តឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ជាមួយនឹងវិធានការផ្តោតលើថាមពល និងការនាំចេញដែលជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងម៉ូស្គូ នេះបើតាមក្រុមមន្ត្រីដែលដឹងព័ត៌មានផ្ទាល់អំពីការពិភាក្សានោះ។

ប្រភពដដែលនោះបាននិយាយថា វិធានការថ្មីដែលត្រូវបានប្រកាសដោយបណ្ដាមេដឹកនាំក្នុងអំឡុងកិច្ចប្រជុំថ្ងៃទី១៩ ដល់ ២១ ខែឧសភានឹងកំណត់គោលដៅលើការបញ្ចៀសទណ្ឌកម្មដែលពាក់ព័ន្ធនឹងក្រុមប្រទេសទីបី ហើយព្យាយាមបំផ្លាញដល់ការផលិតថាមពលនាពេលអនាគតរបស់រុស្ស៊ី ព្រមទាំងទប់ស្កាត់ពាណិជ្ជកម្មដែលគាំទ្រដល់យោធារបស់រុស្ស៊ីផងដែរ។

ដោយឡែក ក្រុមមន្ត្រីអាមេរិកក៏រំពឹងថា សមាជិក G7 ក៏នឹងយល់ព្រមកែសម្រួលវិធីសាស្រ្តរបស់ពួកគេផងដែរចំពោះការដាក់ទណ្ឌកម្មយ៉ាងហោចណាស់សម្រាប់ប្រភេទទំនិញមួយចំនួន ដែលធ្វើឲ្យការនាំចេញទាំងអស់ត្រូវជាប់បម្រាមដោយស្វ័យប្រវត្តិ លុះត្រាតែស្ថិតនៅក្នុងបញ្ជីទំនិញដែលត្រូវបានអនុម័ត។

ចំណាត់ការរបស់មេដឹកនាំ G7 លើរុស្ស៊ី កើតឡើងនៅពេលដែលសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនស្វែងរកវិធីថ្មីដើម្បីរឹតបន្តឹងទណ្ឌកម្មដែលបានដាក់រួចហើយលើរុស្ស៊ី ចាប់ពីការគ្រប់គ្រងការនាំចេញ រហូតដល់ការរឹតបន្តឹងទិដ្ឋាការ ព្រមទាំងទប់តម្លៃប្រេង ដែលបានដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប៉ុន្តែពុំបានបញ្ឈប់ការលុកលុយទ្រង់ទ្រាយធំដែលបានចាប់ផ្តើមកាលជាងមួយឆ្នាំមុននោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm