
ប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន បានជួបជុំគ្នានៅសួនកម្សាន្តរុក្ខសាស្ត្រ ដើម្បីលំហែរកាយក្រោយការប្រកាសអាសន្នពីការវាយឆ្មក់តាមច្រកអាកាសនៅពេលយប់ ។
ដើមផ្កា Lilacនៅក្នុងសួនកម្សាន្តរុក្ខសាស្ត្រទីក្រុងគីវ គឺជានិមិត្តសញ្ញានៃរដ្ឋធានីប្រទេសអ៊ុយក្រែនមួយនេះ។ ផ្លូវសួនពោពេញដោយក្លិនក្រអូប ផ្ការីកចម្រុះពណ៌ ទាក់ទាញប្រជាពលរដ្ឋក្នុងរដ្ឋធានីអ៊ុយក្រែយនាសម័យសង្គ្រាម ឲ្យមកលំហែរកាយ សម្រាកពីការពិតដ៏អាក្រក់មួយនេះ ។
អ្នកស្រី Nina Dadochkina គឺជាវិចិត្រករដែលបានគូបាច់ផ្កាពណ៌ស្វាយកាលពីរសៀលថ្ងៃអាទិត្យ និយាយថា ខ្ញុំចាប់អារម្មណ៍នឹងទីនេះ ។ ក្រោយយប់ទាំងអស់នេះ ខ្ញុំរស់ឡើងវិញម្តងទៀតហើយ ។
ដោយឡែក អ្នកស្រី Anastasiia Kachai ដែលជាអ្នកជំនាញច្បាប់ឈរថតរូបនៅមុខដើមផ្កា Lilacដែលកំពុងរីកយ៉ាងស្គុយស្គាយ និយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ពួកយើង បានការពារពួកយើងរាល់យប់ ដូច្នេះហើយពួកយើងអាចភ្ញាក់ឡើងនៅពេលព្រឹករីករាយនឹងជីវិតរបស់ពួកយើង អរគុណវាខ្លាំងណាស់។
ពណ៌ស្វាយចាស់របស់ផ្កា Lilac បានធ្វើលោក Dmytro Skomorokh ដែលជាទាហានមកពីតំបន់ Luhansk កាន់កាប់ដោយរុស្ស៊ី នឹកដល់ផ្ទះរបស់លោក ពេលដែលលោកដើរតាមផ្លូវសួន ។
ពេលលើកកូនស្រីហិតផ្កា លោកនិយាយថា តែងតែមានដើមផ្កា Lilacនៅវិញផ្ទះរបស់ពួកយើង និងនៅតាមផ្លូវ ។ ពេលដែលផ្ការីក ក្លិនរបស់វាពិតជាអស្ចារ្យខ្លាំងណាស់៕

