
ប្រធានាធិបតីសាធារណរដ្ឋឆេកលោក Petr Pavel បានបង្ហាញក្តីបារម្ភរបស់លោកចំពោះទង្វើរបស់ចិន ពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយសង្កត់ធ្ងន់ពីតម្រូវការរួបរួមនៅក្នុងចំណោមប្រទេសលទ្ធិប្រជាធិបតេយ្យ។
លោកបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ម្យ៉ាងវិញទៀត លោកក៏សប្បាយចិត្តដែរនឹងវិធីដែលចិនលូកដៃចូលពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យពួកយើងដឹងការពិត ដោយសារតែពួកយើងឃើញថា ចិនមិនមែនជាអ្នកដើរតួស្ថាបនាដូចដែលពួកគេសម្តែងនោះទេ លោកបន្តថា ពួកយើងយល់ឃើញថា គោលដៅយុទ្ធសាស្ត្ររបស់ពួកគេ ពុំស្របតាមគោលដៅរបស់ពួកយើងឡើយ ហើយគុណតម្លៃដែលសង្គមចិនបង្កើតឡើង គឺមិនមែនជាតម្លៃរបស់ពួកយើងនោះដែរ។
លោក Pavel បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការចូលរួមកិច្ចសហប្រតិបត្តិការលើសពីសហភាពអឺរ៉ុប និងអឺរ៉ុប។ ពួកយើងត្រូវការប្រតិបត្តិការតាមវិធីរួបរួម បើសិនអាច គឺមិនត្រឹមតែនៅក្នុងសហភាពអឺរ៉ុប ឬអឺរ៉ុបប៉ុណ្ណោះទេ តែនៅតាមបណ្តាប្រទេសប្រជាធិបតេយ្យទាំងអស់ផងដែរ។
លោកបាននិយាយក្រើនរំឭកអាល្លឺម៉ង់ និងបារាំងផងដែរថា ពួកគេមិនត្រូវយល់ឃើញថាពួកគេគឺជាដៃគូស្មើភាពជាមួយចិននោះទេ ហើយលោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរួបរួមនៅក្នុងប្លុកអឺរ៉ុប។
លោកថា ច្បាស់ណាស់ថាចិនសប្បាយចិត្តនឹងកិច្ចប្រជុំទ្វេភាគីណាមួយ ឱកាសណាមួយក្នុងការបំបែកបំបាក់ប្រទេសអឺរ៉ុប ឬអឺរ៉ុបពីសហរដ្ឋអាមេរិក។ នោះហើយគឺជាហេតុផលដែលវាសំខាន់ដែលត្រូវបញ្ជាក់ឲ្យច្បាស់ថា ពួកយើងអាចជោគជ័យទៅបាន លើទំនាក់ទំនងរបស់ពួកយើងជាមួយចិន គឺមានតែការរួបរួមមួយគត់៕
