
ព្យុះកួច បានបោកបក់ឆ្លងកាត់ទីក្រុងឆ្នេរ Laguna Heights រដ្ឋ Texas សហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងមនុស្ស ១នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC News ។
រូបភាពវីដេអូឃ្លីបយានដ្រូន ឃើញអគារប៉ើងដំបូល និងបំណែកបាក់បែក រាយប៉ាយពាសពេញទីក្រុង ។ ABC News រាយការណ៍ថា ព្យុះកួចនេះ បានបោកបក់ក្នុងល្បឿនចន្លោះពី ១៣៨គ.ម ដល់ ១៦៨គ.មក្នុង១ម៉ោង
អ្នកស្រី Violeta Flores-Tovar គឺជាប្អូនស្រីជនរងគ្រោះដល់អាយុជីវិតម្នាក់ និយាយថា បងប្រុស Roberto Flores របស់គាត់ បានស្លាប់ ពេលដែលរទេះសណ្តោងកួចយកទៅដោយព្យុះកួច បានធ្លាក់លើផ្ទះរបស់លោក។
យោងតាមការអះអាងរបស់នាយកដ្ឋាននគរបាលក្រុង Port Isabel បានឲ្យដឹងថា មានមនុស្សជាច្រើននាក់ បានរងរបួសដោយសារតែព្យុះកួចនេះ៕

