ការិយាល័យឃ្លាំមើលរបស់ទីភ្នាក់ងារស៊ើបអង្កេតចារកម្មសម្ងាត់ CIA ស៊ើបអង្កេតលើការគ្រប់គ្រងករណីរំលោភផ្លូវភេទ

2023/05/16 01:14:29 am        225

យោងតាម​មន្ត្រីជាន់ខ្ពស់​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​ចារកម្ម​សម្ងាត់ CIA និង​មន្ត្រី​ម្នាក់​មកពី​ការិយាល័យ​ឃ្លាំមើល​បានឱ្យដឹងថា អគ្គ​អធិការ CIA បាន​បើក​ការស៊ើបអង្កេត​ឯករាជ្យ​លើ​ការចោទប្រកាន់​របស់​ទីភ្នាក់ងារ​នេះ​អំពី​ការគ្រប់គ្រង​មិនបាន​ល្អ​លើ​ករណី​រំលោភបំពាន​ផ្លូវភេទ និង​ការ​បៀតបៀន​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមមន្ត្រី​របស់ខ្លួន ។​

​ការសម្រេច​របស់​អង្គភាព​ឃ្លាំមើល​ដើម្បី​ផ្តួចផ្តើម "​ការពិនិត្យ​ពិសេស​ឡើងវិញ​" មាន​ឡើង នៅពេលដែល​ទីភ្នាក់ងារ CIA ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​កាន់តែខ្លាំង​ឡើងលើ​ការដោះស្រាយ​ការរំលោភ​ផ្លូវភេទ និង​ការចោទប្រកាន់​លើ​បៀតបៀន​ផ្លូវភេទ ព្រមទាំង​ជាការ​ចាប់ផ្តើម​នៃ​ការស៊ើបអង្កេត​ជា​ផ្លូវការ​លើ​ការអះអាង​ដែលថា​ទីភ្នាក់ងារ​នេះ "​បាន​ប្រព្រឹត្ត​ខុស​យ៉ាងធ្ងន់ធ្ងរ​" ក្នុងករណី​មួយចំនួន​។​

​ខណៈដែល​ទីភ្នាក់ងារ IG បានចាប់ផ្តើម​សម្ភាស​បណ្ដា​បុគ្គលិក CIA រួចហើយ ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់ខ្លួន ទីភ្នាក់ងារ​នេះ​ក៏​កំពុង​ចាត់វិធានការ​ថ្មី​ដើម្បី​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ដែល​ខ្លួន​ប្រើ​ដើម្បី​ដោះស្រាយ​លើ​ករណី​រំលោភ​ផ្លូវភេទ និង​ការចោទប្រកាន់​លើ​ការ​បៀតបៀន​ផ្លូវភេទ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ពី​នាយក CIA លោក William Burns កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​នោះ​រួមបញ្ចូល​ទាំង​ការជ្រើសរើស​អ្នកដឹកនាំ​ថ្មី​សម្រាប់​ការិយាល័យ​ឆ្លើយតប​ទប់ស្កាត់​រំលោភ​ផ្លូវភេទ និង​ការការពារ​របស់ខ្លួន គឺ​លោក​បណ្ឌិត Taleeta Jackson នឹង​បំពេញ​នូវ​អ្វីដែល​ទីភ្នាក់ងារ CIA ហៅថា "​តួនាទី​សំខាន់​ក្នុងការ​កែលម្អ​វិធី​ដែល​ទីភ្នាក់ងារ​ដំណើរការ និង​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​"​។​

​មន្ត្រីជាន់ខ្ពស់​របស់​CIA បាន​និយាយថា បណ្ដា​មេដឹកនាំ CIA បាន​និយាយ​ជាមួយ​បុគ្គលិក​មួយចំនួន​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ហើយ​តាមរយៈ​ការសន្ទនា​ទាំងនោះ វា​ច្បាស់​ណាស់​ថា​ទីភ្នាក់ងារ​ត្រូវការ​ផ្លាស់ប្តូរ​ដំណើរការ​នានា​របស់ខ្លួន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm