រុស្ស៊ី និយាយថា សន្ធិសញ្ញាកងកម្លាំងប្រដាប់អាវុធអឺរ៉ុប ផ្ទុយទៅនឹងផលប្រយោជន៍សន្តិសុខរបស់ខ្លួន

2023/05/16 01:48:50 am        227

​​បេសកជន​ពិសេស​ទទួលបន្ទុក​ការដកខ្លួន​ចេញ​របស់​ប្រទេស​រុស្ស៊ី បាន​និយាយ​នៅក្នុង​សុន្ទរកថា ដែល​បានចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា សន្ធិសញ្ញា​កងកម្លាំងប្រដាប់អាវុធ​អឺរ៉ុប ដែល​ទីក្រុង​មូ​ស្គូ​នឹងត្រូវ​ដកខ្លួន​ចេញ គឺ​ផ្ទុយ​ពី​ផលប្រយោជន៍​សន្តិសុខ របស់​ប្រទេស​រុស្ស៊ី​។

​សភា​របស់​រុស្ស៊ី នឹងត្រូវ​សម្រេច​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​នៅពេលណា​ត្រូវ​ប្រកាស​ជា​ផ្លូវការ​សន្ធិសញ្ញា​ស្តីពី កងកម្លាំងប្រដាប់អាវុធ​រួម នៅ​អឺរ៉ុប (CFE) បន្ទាប់ពី​មាន​បទបញ្ជា​របស់​ប្រធានាធិបតី​លោក Vladimir Putin កាលពី​ថ្ងៃទី​១០ ខែឧសភា​។

​អនុរដ្ឋមន្ត្រី​ការបរទេស​លោក Sergei Ryabkov បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត Parliamentskaya Gazeta ដែល​បានចេញ​ផ្សាយ​ប្រចាំ​សប្តាហ៍​ដោយ​សភា​របស់​រុស្ស៊ី​ថា ការ​ស្រមៃ​ណាមួយ​នៃ​អ្នក​ទាំងឡាយណា​ដែល​នៅតែ​សង្ឃឹមថា រុស្ស៊ី​នឹង​វិល​ត្រលប់​មករក​សន្ធិសញ្ញា​នេះ​វិញ ពួកគេ​នឹង​លែងមានទៀតហើយ​។

​ដោយសារតែ​ស្ថានភាព​មានការ​ផ្លាស់ប្តូរ សន្ធិសញ្ញា​កងកម្លាំងប្រដាប់អាវុធ​រួម (CFE) គឺ​ផ្ទុយទៅនឹង​ផលប្រយោជន៍​រួម​របស់​យើង​។ បច្ចុប្បន្ន ការពិត​ជាក់ស្តែង​នេះ​នឹងត្រូវ​បានទទួល​ស្គាល់​នៅក្នុង​ប្រទេស​លោកខាងលិច​។​

​លោក Ryabkov ត្រូវបានតែងតាំង​កាលពី​សប្តាហ៍​មុន ដើម្បី​តំណាង​លោក Putin អំឡុង​ការធ្វើ​កំណត់ហេតុ​អង្គប្រជុំ​នៅ​សភា​ស្តីពី​ការប្រកាស​សន្ធិសញ្ញា​ដែល​មានបំណង​គ្រប់គ្រង​ចំនួន​កងកម្លាំង ដែល​ត្រូវ​ដាក់ពង្រាយ​តាម​សន្ធិសញ្ញា​ទីក្រុង​វ៉ា​សូវី និង​បណ្តា​ប្រទេស​សម្ព័ន្ធ​យោធា​NATO​។

​រុស្ស៊ី បានប្រកាស​នៅក្នុង​ឆ្នាំ​២០១៥​ថា ខ្លួន​កំពុង​បញ្ឈប់​ទាំងស្រុង​នូវ​ការចូលរួម​របស់ខ្លួន​នៅក្នុង​សន្ធិសញ្ញា​នេះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm