ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល ចាប់ផ្តើមជីវិតធម្មតាឡើងវិញ បន្ទាប់ពីមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា

2023/05/16 01:54:39 am        371

​ការរស់នៅ ទាំងសងខាង​នៃ​តំបន់​ព្រំដែន Gaza Strip បានចាប់ផ្តើម​វិល​ទៅរក​ភាពប្រក្រតី​វិញ​ហើយ កាលពី​ថ្ងៃអាទិត្យ បន្ទាប់​ពីបទ​ឈប់​បាញ់ ដែល​សម្របសម្រួល​ដោយ​ប្រទេស​អេ​ហ្ស៊ី​ប បាន​បញ្ឈប់​ការប្រយុទ្ធ​គ្នា​រយៈពេល​ប្រាំ​ថ្ងៃ រវាង​ប្រទេស​អ៊ីស្រាអែល និង​ក្រុម​ជី​ហាត​អ៊ីស្លាម ដែល​បានសម្លាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ៣៤​នាក់ និង​អ៊ីស្រាអែល​ម្នាក់​។​

​ស្រា​អែល​បាន​បើក​ដំណើរការ​ឡើងវិញ​នូវ​ចំណុច​ព្រំដែន​លំហូរ​ទំនិញ និង​ពាណិជ្ជកម្ម​របស់ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​ប្រេង​មាន​លំហូរ​ឥន្ធនៈ​ហូរ​ទៅកាន់​រោងចក្រ​ថាមពល​ឯកត្តជន នៅក្នុង​តំបន់ឆ្នេរ​សមុទ្រ​ហ៊ុម​ទ័ព​។ ហាង និង​ការិយាល័យ​សាធារណៈ បាន​បើក​ឡើងវិញ ហើយ​មនុស្សម្នា បាន​ត្រឡប់​ទៅតាម​ដងផ្លូវ​ដែល​ត្រូវបាន​បោះបង់ចោល​ជាច្រើន​ថ្ងៃ​កន្លងមក​។​

​មេដឹកនាំ​មកពី​ភាគី​ជម្លោះ​ទាំង​២ បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ ចំពោះ​បទ​ឈប់​បាញ់ ប៉ុន្តែ​បានផ្តល់​ការបកស្រាយ​លក្ខខណ្ឌ ផ្សេងៗ​គ្នា​ដូចជា​ថា តើ​អ៊ីស្រាអែល​នឹង​បញ្ចប់​ការសម្លាប់​ដែល​ដាក់​គោលដៅ​លើ​មេដឹកនាំ​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ឬទេ​។​

​ការប្រយុទ្ធ​គ្នា​ចុងក្រោយ​បំផុត ជាការ​ប្រយុទ្ធ​មាន​រយៈ​យូរ​បំផុត គិត​ចាប់តាំងពី​សង្គ្រាម​រយៈពេល​១០​ថ្ងៃ​ក្នុង​ឆ្នាំ​២០២១ បានចាប់ផ្តើម​នៅពេលដែល​អ៊ីស្រាអែល បាន​បើក​ការវាយប្រហារ​តាម​អាកាស​ជា​បន្តបន្ទាប់​នៅ​រយៈ​ប៉ុន្មាន​ម៉ោង​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ដោយបាន​ប្រកាសថា ខ្លួន​កំពុង​កំណត់​គោលដៅ​លើ​មេបញ្ជាការ​ក្រុម​ជី​ហាត​អ៊ីស្លាម ដែល​បានរៀបចំ​ផែនការ​វាយប្រហារ​ប្រឆាំងនឹង​ខ្លួន​។​

​មន្ត្រី​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន បាន​និយាយថា មនុស្ស ៣៣​នាក់ រួមទាំង​ស្ត្រី និង​កុមារ ក៏ដូចជា​អ្នក​ប្រយុទ្ធ​អ៊ីស្លាម​ជី​ហាត​ផងដែរ​នោះ ត្រូវបាន​សម្លាប់​នៅ​តំបន់​ហ្គា​ហ្សា​។ នៅ​អ៊ីស្រាអែល ស្ត្រី​ជនជាតិ​អ៊ីស្រាអែល​ម្នាក់ និង​កម្មករ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ ត្រូវបាន​សម្លាប់​ដោយ​គ្រាប់​រ៉ុក្កែត Gazan​។​

​ទោះជា​យ៉ាងណា បទ​ឈប់​បាញ់​ចុងក្រោយ​បំផុត​នេះ នឹងមាន​រយៈពេល​យូរ​ប៉ុណ្ណា​នោះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ ការប្រយុទ្ធ​គ្នា​ចុងក្រោយ​នេះ បាន​កើតឡើង​ត្រឹម​តែមួយ​សប្តាហ៍ បន្ទាប់ពី​ការបាញ់​ស្រោច​មួយទៀត​នៅពេល​យប់ ហើយ​សូម្បីតែ​បទ​ឈប់​បាញ់​កំពុង​ត្រូវបាន​រៀបចំ​បញ្ចប់​ដើម្បី​ចុះហត្ថលេខា​ក៏ដោយ ក៏​ភាគី​ទាំង​២ នៅតែ​បន្ត​ការបាញ់​គ្នា​ដែរ​៕​

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        16
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        44
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm