សមាជិកគ្រួសារប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៃការបាញ់សម្លាប់ដោយសារការរើសអើងជាតិសាសន៍នៅតំបន់ Buffalo

2023/05/16 02:06:51 am        397

​សមាជិកគ្រួសារ​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​រំលឹក​ខួប​មួយឆ្នាំ​ចាប់តាំងពី​ករណី​ការបាញ់ប្រហារ​ដោយ​ការរើសអើង​ពូជសាសន៍​នៅ​ផ្សារ​ទំនើប Buffalo ដែល​បាន​បណ្តាលឱ្យ​មនុស្ស ១០ នាក់​បាន​ស្លាប់​។ កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ២០២២ លោក Payton Gendron អាយុ ១៨ ឆ្នាំ​បាន​បាញ់សម្លាប់​អ្នកទិញ​ទំនិញ​ជនជាតិ​ស្បែក​ខ្មៅ ១០ នាក់​នៅ​ហាង Tops Friendly Markets ក្នុង​តំបន់ Buffalo ទីក្រុង​ញូវយ៉ក​។​

​លោក Gendron ដែលជា​ជនជាតិ​ស្បែ​កស ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយជីវិត​ដោយ​គ្មាន​លទ្ធភាព​នៃ​ការបន្ធូរបន្ថយ​ទោស​កា​លពី​ខែកុម្ភៈ​ឆ្នាំ២០២៣​។ អភិបាលក្រុង​ញូវយ៉ក លោកស្រី Kathy Hochul បាន​សរសើរ​ភាព​អត់ធន់​របស់​អ្នកស្រុក​ក្នុង​តំបន់​ចំពោះ​អ្វីដែល​ការិយាល័យ​របស់លោក​ស្រី​ឲ្យ​ឈ្មោះថា "​ការវាយប្រហារ​ភេរវកម្ម​របស់​ក្រុម​ស្បែក​ស​ជ្រុលនិយម​"​។​

​សមាជិក​ព្រឹទ្ធសភា​ក្រុង​ញូវយ៉ក​លោក Chuck Schumer បាន​សួរសុខទុក្ខ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ដោយ​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​តស៊ូ​មតិ​របស់​ពួកគេ​បាន​ជួយ​ឲ្យ​សភា និង​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ច្បាប់​គ្រប់គ្រង​ការប្រើប្រាស់​អាវុធ​។ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​បង្ហោះ​សារ​គាំទ្រ និង​ការចងចាំ ខណៈ​អំពាវនាវ​ឲ្យ​មានការ​ហាមប្រាម​លើ​អាវុធ​វាយប្រហារ​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា លោក Gendron បាន​ផ្សាយ​ផ្ទាល់​វីដេអូ​នៃ​ការវាយប្រហារ​នោះ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ ខ្មាន់កាំភ្លើង​រូបនេះ បាន​បង្ហោះ​ពី​ទង្វើ​ការរើសអើង​ជាតិ​សាសន៍​តាម​អន​ឡាញ ដែល​រៀបរាប់​លម្អិត​ពី​ការ​ហេតុផល​របស់ខ្លួន​ក្នុងការ​សម្លាប់​រង្គាល​ក្នុង​ហេតុផល​រើសអើង​ជាតិ​សាសន៍ ដោយមាន​ចេតនា​បង្ហាញ​ពី​ទ្រឹស្តី​បំផុស​ចេតនា​អា​ក្រាក់​ក្នុងចំណោម​ក្រុម​អ្នក​ជាតិនិយម​ស្បែក​ស​ដែលថា ប្រជាជន​ស្បែ​កស កំពុង​ត្រូវ​ចូលមក​ជំនួស​ដោយ​ជនអន្តោប្រវេសន៍​មិនមែន​ស្បែ​កស នៅក្នុង​សហរដ្ឋអាមេរិក​។​

​សកម្មភាព​ដ៏​កំរោល​នេះ គឺជា​ការបាញ់ប្រហារ​ដ៏​សាហាវ​បំផុត​ក្នុងចំណោម​ការបាញ់ប្រហា​រ​សម្លាប់​រង្គាល​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្នុងប្រទេស​ដែល​កាន់តែ​ស៊ាំ​នឹង​ការកើនឡើង​នៃ​ឧក្រិដ្ឋកម្ម​របៀបនេះ​៕​

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm