
នៅថ្ងៃចន្ទនេះ មន្ត្រីកងទ័ពជើងទឹកន័រវែសមួយរូប ត្រូវបានតុលាការរកឃើញថាមានទោស និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារព្យួរឈ្មោះរយៈពេល ២ខែ សម្រាប់ការធ្វេសប្រហែសនាំឲ្យមានការបុកគ្នារវាងនាវាចម្បាំងដែលលោកបញ្ជា និងនាវាដឹកប្រេងកាលពីឆ្នាំ ២០១៨ ដែលធ្វើនាវាយោធាលិច ។
កងកម្លាំងប្រដាប់អាវុធ បានធ្វើការប៉ាន់ស្មាននៅក្នុងរបាយការណ៍ឆ្នាំ ២០១៩ថា ការកសាងនាវាជំនួសសម្រាប់នានាវាដែលបាត់បង់ Helge Ingstad អស់ថវិកាប្រហែល ១.២៤ពាន់លានដុល្លារ ។
ការបុកគ្នានៅពេលព្រឹករវាងនាវាចម្បាំង Helge Ingstad និងនាវាដឹកប្រេងឆៅផ្ទុកពេញចំណុះ Sola TS ជិតចំណតនាំចេញប្រេងធំ North Sea បង្កឲ្យមានការបិទផ្នែកខ្លះនៃការផលិតប្រេងរបស់ន័រវែសផងដែរ ។ គ្មានការលេចប្រេងពីនាវាដឹកប្រេងនោះទេ ។
លោក Christian Lundin គឺជាមេធាវីរបស់លោកនិយាយថា ចុងចោទ គឺជាមន្ត្រីទទួលបន្ទុកផ្នែកខាងលើនាវា Ingstadនៅពេលនោះ ។ លោកផ្តល់ចម្លើយពុំទទួលទោសសម្រាប់ការធ្វេសប្រហែស ។ លោកមានជំនឿថា លោកពុំសមជាមនុស្សតែម្នាក់ដែលត្រូវរងការស្តីបន្ទោសដោយអយុត្តិធម៌បែបនេះនោះទេ ។ ដោយឡែក ក្រុមអយ្យការន័រវែស បានស្នើសុំឲ្យមានការកាត់ទោសឲ្យជាប់ពន្ធនាគារព្យួរឈ្មោះរយៈពេល ៤ខែ៕
