លោក Khan ត្រៀមត្រឡប់មកកាន់តុលាការវិញ ក្រោយមានភាពចលចល១សប្ដាហ៍​

2023/05/16 02:45:52 am        395

​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Imran Khan នឹងត្រូវ​ចូលខ្លួន​មកកាន់​តុលាការ​វិញ នៅ​ថ្ងៃ​ចន្ទ (​ទី​១៥ ខែឧសភា​) បន្ទាប់ពី​ការចាប់ខ្លួន និង​ឃុំខ្លួន​រយៈពេល​ខ្លី កាលពី​សប្តាហ៍​មុន បាន​បង្ក​ឲ្យ​មាន​ភាពចលាចល​ស៊ីវិល​ដ៏​គ្រោះថ្នាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។​

​លោក Khan ត្រូវបាន​ចាប់ខ្លួន​ពីបទ​ពុករលួយ កាលពី​ថ្ងៃ​អង្គារ ដោយ​ជំរុញ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​កំហឹង​ពេញទី​ក្រុង​នានា​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន មុនពេល​តុលាការ​កំពូល បានប្រកាសថា​ការឃុំខ្លួន​រូបលោក គឺជា​រឿង​ខុសច្បាប់ នៅ​បី​ថ្ងៃ​ក្រោយមក​។​

​មេធាវី​ម្នាក់ ក្នុងចំណោម​មេធាវី​របស់​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​និយាយថា អតីត​កីឡាករ​គ្រិ​ក​ឃី​ត​អន្តរជាតិ នឹងត្រូវ​វិលត្រឡប់​ទៅកាន់​តុលាការ​កំពូល​ក្រុង Lahore ដែលជា​ក្រុង​កំណើត​របស់លោក​វិញ ដើម្បី​ប្រឈមមុខ​នឹង​បទចោទប្រកាន់​ថ្មី ដោយ​រូបលោក​ត្រូវបាន​ចោទថា បានរៀបចំ​ផែន​ការបង្ក​អំពើហិង្សា ក្រោយ​មានការ​ចាប់ខ្លួន​។​

​លោក​មេធាវី Intazar Hussain Panjutha បាន​ប្រាប់ AFP ថា​៖ «​លោក Khan នឹង​បង្ហាញខ្លួន​នៅ​តុលាការ នា​ថ្ងៃនេះ សម្រាប់​សំណុំរឿង ដែល​ត្រូវបាន​ចុះបញ្ជី​ប្រឆាំងនឹង​រូបលោក​ទាក់ទង​នឹង​ហេតុការណ៍ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១២ ខែឧសភា​»​។​

​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មនុស្ស ៩​នាក់ បាន​ស្លាប់ មន្ត្រីនគរបាល​រាប់រយ​នាក់ បាន​រងរបួស និង​មនុស្ស​ជាង ៧.០០០​នាក់ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ភាពចលាចល​កាលពី​សប្តាហ៍​មុន មុនពេល​លោក Khan ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ កាលពី​ថ្ងៃ​សុក្រ​៕​

អត្ថបទដែលទាក់ទង

ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm       
អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm