អាមេរិក៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននៅតែរំពឹងថានឹងអាចទូទាត់ការចំណាយរបស់រដ្ឋាភិបាលអាមេរិកត្រឹមថ្ងៃទី១ខែមិថុនាបើពុំមានការបង្កើនកម្រិតបំណុលដោយរក្សាសម្ពាធលើសមាជិកសភារបស់គណបក្សសាធារណនិងសេតវិមានដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ។នៅក្នុងលិខិតលើកទី២របស់ខ្លួនផ្ញើទៅកាន់សភាក្នុងរយៈពេល២សប្ដាហ៍ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានបញ្ជាក់ថា ទីភ្នាក់ងារនេះទំនងជានឹងមិនអាចបំពេញកាតព្វកិច្ចចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងអស់បានទេ នៅដើមខែមិថុនា ដែលនាំឲ្យមានការខកខានការសងបំណុលលើកដំបូងមិនធ្លាប់មានរបស់សហរដ្ឋអាមេរិក ។លោកស្រីនិយាយថាការកម្រិតអតិបរមាបំណុល អាចក្លាយជាពេលកំណត់នៅថ្ងៃទី១ខែមិថនា។

ការបរិច្ឆេទថ្មីនេះ ឆ្លុះបញ្ចាំងពីទិន្នន័យបន្ថែមទៀតលើប្រាក់ចំណូល និងការចំណាយដែលត្រូវបានទទួល ចាប់តាំងពីពេលជូនដំណឹងដល់សភារបស់លោកស្រី Yellen កាលពីថ្ងៃទី១ខែឧសភាថា ក្រសួងរតនាគារទំនងជានឹងអស់សាច់ប្រាក់ក្នុងការទូទាត់ការចំណាយរបស់រដ្ឋាភិបាល នៅដើមខែមិថុនា ហើយឆាប់បំផុតនៅថ្ងៃទី១ខែមិថុនា។
លោកស្រី Yellen បាននិយាយថាកាលបរិច្ឆេទពិតប្រាកដដែលរតនាគារដកវិធានការវិសាមញ្ញ អាចត្រូវការរយៈពេលច្រើនថ្ងៃឬសប្តាហ៍ យូរជាងការប៉ាន់ប្រមាណទាំងនេះ។
លោកស្រី បាននិយាយថានឹងផ្តល់ព័ត៌មានវិត្តន៍ថ្មីៗបន្ថែមដល់សភានៅសប្តាហ៍ក្រោយ នៅពេលមានព័ត៌មានបន្ថែមទៀត។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបាននិយាយថា លោកនឹងជួបជាមួយប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy សម្រាប់កិច្ចពិភាក្សាអំពីបញ្ហាបំណុលនៅថ្ងៃអង្គារនេះ មុនពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃពុធសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំប្រទេស G7 ជាការធ្វើដំណើរដែលនឹងចំណាយពេលប្រហែលមួយសប្តាហ៍។ចំណែកលោក McCarthy បាននិយាយថាមិនមានការរីកចម្រើនក្នុងការចរចារយៈពេលយូរនៅកម្រិតបុគ្គលិកពេញមួយចុងសប្តាហ៍នេះទេ៕